Aug 11, 2018

ទូរស័ព្ទ​ Sony ទាំង6​ម៉ូដែល​នេះ​នឹង​ទទួល​បាន​រសជាតិ Android 9.0 Pie នៅ​ខែកញ្ញា​

ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ! ហើយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​នានា បាន​ចាប់​ផ្ដើម​ចេញ​ផ្សាយ​ព័ត៌មាន និង​តារាង​ពេល​វេលា ដែល​ខ្លួន​ត្រូវ​ធ្វើការ​បន្ទាន់​សម័យ​ ។ ក្នុង​ពេល​នេះ​ដែរ ​ក្រុមហ៊ុន​ទូរស័ព្ទ​ជប៉ុន Sony ហាក់​ដូចជា​រហ័សរហួន ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី ដែល​បាន​ធ្វើ​ការ​សន្យា​ថា ខ្លួន​និង​បើក​ឲ្យ​ដំឡើង​តាម​អ៊ីនធឺណិត​ចាប់​ពី​ដើម​ខែ​កញ្ញា​(ខែ​ក្រោយ)​នេះ​ហើយ ។

ក្រុមហ៊ុន​ Sony បាន​និយាយ​ថា​ទូរស័ព្ទ​ Xperia ចំនួន 6 របស់​ខ្លួន និង​ទទួល​បាន​រសជាតិ Android 9.0 Pie ពី ​Google ក្នុង​ពេល​​ខាង​មុខ​មាន​ដូចជា ៖
  • Xperia XZ2
  • Xperia XZ2 Compact
  • Xperia XZ2 Premium
  • Xperia XZ1
  • Xperia XZ1 Compact
  • Xperia XZ Premium
ការ​ដាក់​ឲ្យ​ដំណើរការ នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​កញ្ញា ហើយ​បញ្ចប់​នៅ​ខែ​វិច្ឆិកា ។ នេះ​ជា​កាល​វិភាគ​ដល់​ល្អ​សម្រាប់​ម្ចាស់​ទូរស័ព្ទ​ខាង​លើ​ដែល​បាន​ស្គាល់​រសជាតិ​នៃ​ជំនាន់​ Android P បាន​លឿន​ជាង​សព្វមួយដង ។ សម្រាប់​ទូរស័ព្ទ​ផ្សេងៗ​ KHGadgets នឹង​ព្យាយាម​តាមដាន និង​លើក​យក​មក​ជម្រាប​ជូន​ក្នុង​ពេល​ក្រោយៗ​ទៀត ៕





__________________
ប្រភព gizchina.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក