Aug 10, 2018

មើល​រូបរាង​នាឡិកា Samsung Galaxy Watch ដែល​ទើប​ដាក់​បង្ហាញ​​យប់មិញ

កាលពី​យប់​មិញ Samsung បាន​ដាក់​បង្ហាញ​នាឡិកា​របស់​ខ្លួន​ដែល​បាន​ប្ដូរ​ឈ្មោះ​មក​ជា Samsung Galaxy Watch ហើយ​នេះ​គឺ​ជា​នាឡិកា Samsung Galaxy ដែល​មាន​ ២ ទំហំ​គឺ 42mm និង 46mm ហើយ​មាន​៣​ជម្រើស​ពណ៌ ខ្មៅ ប្រាក់ និង​មាស​កុលាប ។ សម្រាប់​ពណ៌​ប្រាក់​និង​ផ្កាឈូក​គឺ​មាន​ទំហំ​ខ្លួន 42mm ។

ប្រសិន​បើ​លោកអ្នក​ធ្លាប់​បាន​ប្រើប្រាស់ Samsung Gear S3 Frontier នោះ លោកអ្នក​នឹង​មិន​សូវ​មាន​​អារម្មណ៍​ត្រេកអរ​ខ្លាំង​ពេក​ទេ ព្រោះ​ម៉ូដែល​ទើប​នឹង​ចេញ​នេះ ​មិន​សូវ​ជា​មាន​ភាព​ខុស​គ្នា​ពី​ម៉ូដែល​មុនៗ​ឡើយ ។ វា​មាន​កង​បង្វិល​ជុំវិញ​លើ​តួ​មុខ​របស់​វា ប្រៀប​បាន​នឹង​នាឡិកា​កីឡា​ធម្មតា​មួយ​ដូច្នោះ​ដែរ តែ​អាច​​បញ្ជា​លើ​មុខងារ​ផ្សេងៗ​ដែល​ភាសា​អង់គ្លេស​នៅ​ហៅថា scroll (រមូល)  និង​នៅ​មាន​ប៊ូតុង​នៅ​ចំហៀង​ផ្សេង​ទៀត ។

ប៊ូតុង​ទីមួយ​នាំ​អ្នក​ទៅ​អេក្រង់​ដើម ខណៈ​ពេល​ដែល​ប៊ូតុង​ទី​ពីរ អាច​កំណត់​រចនា​សម្ព័ន្ធ​បាន​ ដែល​អាច​ធ្វើ​ការងារ​អ្វី​ដែល​អ្នក​បាន​កំណត់​ ឲ្យ​​វា​បើក​កម្មវិធី​ចាប់ផ្ដើម​ហាត់​ប្រាណ​ជា​ដើម ។ នា​ឡិកា​នេះ​មាន​អេក្រង់​ជា​ប្រភេទ Super AMOLED ដែល​ផ្ដល់​ពណ៌​មាន​ដិត​ច្បាស់ និង​មិន​សូវ​ចាញ់​ក្រោម​ពន្លឺ​ថ្ងៃ​ឡើយ ។ សម្រាប់​នាឡិកា​ទំហំ​តួ 46mm វា​មាន​អេក្រង់​ទំហំ 1.3 អ៊ីញ​ជា​រាង​មូល និង​នាឡិកា​ទំហំ​តួ 42mm មាន​អេក្រង់​ទំហំ 1.2 អ៊ីញ អេក្រង់​មូល​ ។ ទាំង​ពី​ប្រភេទ​នេះ​មាន​ resolution អេក្រង់​360x360 ភីកសែល បើ​គិត​ជា​កំហាប់​ភាព​ច្បាស់​វិញ​គឺ​មាន 390ppi ដែល​នេះ​ជា​អេក្រង់​ដែល​ម៉ដ្ឋ​ខ្លាំង ។

តួ​នាឡិកា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សារធាតុ​លោហៈ​គុណភាព​ខ្ពស់ ធុន​នឹង​ការ​ប៉ះ​ទង្គិច​កម្រិត​ខ្លាំង និង​ងាយ​សឹក ។ វា​មក​ជាមួយ​នឹង​ខ្សែ​ផលិត​ឡើង​ពី​ជ័រ​ស្វិត តែ​ទន់​ពេល​ពាក់​ជាប់​នឹង​កដៃ​របស់​លោកអ្នក ។ លោក​អ្នក​នឹង​មាន​ជម្រើស​ជា​ច្រើន​ជា​មួយ​ខ្សែ​នាឡិកា​ធ្វើ​ពី​ស្បែក​សត្វ​នានា ។ រីឯ​ការ​ចុច​បញ្ជា​គឺ​មាន​ភាព​រហូន​ល្អ មិន​រអាក់រអួល​ឡើយ ។

ក្រុមហ៊ុន​ Samsung បាន​និយាយ​ថា នាឡិកា​នេះ​អាច​ប្រើ​បាន​ដល់ 4 ថ្ងៃ​សម្រាប់​ការ​សាក​ថ្ម​ម្ដងៗ ។ ហើយ​បើ​យើង​ឆ្លៀត​សាក​ថ្ម​មួយ​ភ្លែត​នៅ​ពេល​យប់​ទៀត​នោះ នាឡិកា​នេះ​នឹង​លែង​ចោទ​ជា​បញ្ហា​រឿង​អស់​ថ្ម​ពេល​កំពុង​ពាក់​ទៀត​ហើយ ៕









_________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក