Aug 4, 2018

កំពូល​ថេប្លេត​ប្រចាំ​ឆ្នាំ Samsung Galaxy Tab S4 10.5 មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក Speaker 4 គ្រាប់

ជិត​ដល់​ថ្ងៃ​ដាក់​បង្ហាញ Galaxy Note9 សម្រាប់​តែ ​Samsung ចេញ​កំពូល​ថេប្លេត​របស់​ខ្លួន​ហើយ​បាត់ ។ នេះ​ក៏​ជា​ការ​ល្អ​ដែរ​កុំ​ឲ្យ​ទស្សនា​បែក​អារម្មណ៍​ នឹង​ឧបករណ៍​ដ៏​ច្រើន​មុខ​ ក្នុង​កម្មវិធី​ដាក់​បង្ហាញ​ទូរស័ព្ទ​របស់​ខ្លួន​ខ្លាំង​ពេក ។ ជា​រៀង​រាល់​ឆ្នាំ​ថេប្លេត​ត្រកូល Tab S តែងតែ​ចេញ​ និង​បាន​កែប្រែ​គ្រឿង​រឹង​ជា​ច្រើន អាច​និយាយ​បាន​ថា ជា​បេប្លេត​ដែល​អាច​ប្រកួត​នឹង iPad របស់​Apple បាន ។ លក្ខណៈ​ពិសេស​របស់​ថេប្លេត​នេះ​គឺ​មាន​បំពាក់​នូវ​ឧបករណ៍​បញ្ចេញ​សំឡេង​ដល់​ទៅ​បួន នៅ​គ្រប់​ជ្រុង​ថេប្លេត និង បច្ចេកវិទ្យា​ស្កេន​ប្រស្រីភ្នែក ។

ក្រឡេក​ទៅ​មើល​រូបរាង​របស់​ថេប្លេត​នេះ យើង​ឃើញ​ថា​ការ​រចនា​​បាន​ឈាន​ដល់​កម្រិត​មួយ​ប្រហាក់ប្រហែល​នឹង​ iPad Pro របស់ Apple ហើយ​ព្រោះ​វា​មាន​ប៊ិក​ជំនាន់​ថ្មី​ដែល​មាន​ទំហំ​ប៉ុន​ប៊ុក​សរសេរ​ធម្មតា ដែល​មិន​ប្រើប្រាស់​ប៊ិក​តូច​ដូច​មុន​នោះ​ទេ ។ តួ​ខ្លួន​មាន​ទំហំ 249.3 x 164.3 x 7.1 mm និង​ទំងន់ 483g សម្រាប់​ម៉ូដែល​ប្រើ 4G ។ ថេប្លេង​នេះ​​ត្រូវ​បាន​​កាត់​បន្ថយ​គែម​ជុំវិញ​អេក្រង់​ ឲ្យ​មាន​ទំហំ​តូច​ល្មម តែ​មិន​តូច​រហូត​អត់​មាន​កន្លែង​កាន់​នោះ​ទេ ។

ដែល​ហៅ​ថា​កំពូល​ថេប្លេត​នោះ ព្រោះ​វា​បំពាក់​មក​ជាមួយ​អេក្រង់​ប្រភេទ Super AMOLED ទំហំ 10.5 អ៊ីញ មាន​សមាមាត្រ 16:10 ratio អេក្រង់​លាត​លើ​តួ​ថេប្លេត​ ~78.6% ។ កម្រិត​បង្ហាញ​រូបភាព​បាន resolution 1600 x 2560 ភីកសែល ដែល​គិត​ជា​កំហាប់​គឺ​បាន ~287 ppi ​ដែល​ម៉ដ្ឋ​ជាង​អេក្រង់ iPad 2018 ទៅ​ទៀត ។

ដំណើរការ​ដោយ Android 8.1 (Oreo) បេល​បើក​ចេញ​ពី​ប្រអប់​ភ្លាម ប្រើប្រាស់​បន្ទះ​ឈីប​ក្រុមហ៊ុន Qualcomm ឈ្មោះ Snapdragon 835 ដែល​ជា​បន្ទះ​ឈីប​កម្រិត​ខ្ពស់​មួយ ប្រើប្រាស់ Octa-core ល្បឿន 4x2.35 GHz Kryo និង 4x1.9 GHz Kryo អម​ដោយ​អង្គ​ក្រាហ្វិក Adreno 540 ដែល​ធ្វើ​ឲ្យ​ដំណើរការ​បង្ហាញ​កម្មវិធី និង​ហ្គេម​បាន​ច្បាស់​ល្អ ​មិន​ទាក់ ។ ថេប្លេត​នេះ​មាន Ram 4GB ដែល​ជា​ទំហំ​ទូទៅ​មួយ​នា​ពេល​សព្វ​ថ្ងៃ​នេះ ។ វា​មាន​ទំហំ​ផ្ទុក​ឯកសារ​បាន​ដល់ 64GB និង​ម៉ូដែល 256GB ហើយ​អាច​បន្ថែម​កាត​មេម៉ូរី​បន្ថែម​ដល់ 512GB ថែម​ទៀត​ផង ដែល​នេះ​ជា​លក្ខណៈ​អំណោយ​ផល​មួយ​ ។

នៅ​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​ យើង​ឃើញ​មាន​តែ​មួយ​គ្រាប់​តែ​ប៉ុណ្ណោះ គឺ​ទំហំ 13 មេហ្គា​ភីកសែល និង​ភ្លើង ​​flash LED មួយ​គ្រាប់ ដែល​អាច​ថត​វីដេអូ​បាន 2160p ក្នុង​ល្បឿន 30fps ។ រី​ឯ​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 8 មេហ្គា​ភីក​សែល អាច​ថត​វីដេអូ​បាន​ត្រឹម 1080p ក្នុង​ល្បឿន 30fps ដែល​ជា​ទំហំ​ទូទៅ​របស់​កាមេរ៉ា​ខាង​មុខ ។

ការ​តភ្ជាប់​របស់​ថេប្លេត​មួយ​នេះ​មាន​ជា​ធម្មតា​ ដោយ​វា​មាន​​បច្ចេកវិទ្យា Bluetooth 5.0 , រន្ធ​ដោត​កាស 3.5mm រន្ធ​សាក​បញ្ចូល​ថាមពល​ថ្ម USB 3.1 ប្រភេទ C 1.0 ។ ថាមពល​ថ្ម​របស់​ថេប្លេត​នេះ​មាន​ទំហំ 7300 mAh ដែល​ជា​ទំហំ​ធំ​ល្មម​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​តេស្ដ​បង្ហាញ​ពី​ចំនួន​ម៉ោង​ដែរ​វា​អាច់​រស់​បាន​នោះ​ទេ ។

ចំណុច​ពិសេស​របស់ ថេប្លេត​នេះ គឺ​មាន​ឧបករណ៍​បំពង​សំឡេង​ចំនួន 4 គ្រាប់ មាន​ប៊ិក និង​ក្ដារចុច ដែល​មើល​ទៅ​តាម​របៀប iPad Pro ។ អេក្រង់​បង្ហាញ​ពណ៌​បាន​ដិត​ច្បាស់ Super AMOLED ការ​រចនា​តួច​ខ្លួន​បាន​ស្អាត មាន​បច្ចេកវិទ្យា​ដោះ​សោ​ដោយ​ប្រើ​ប្រស្រី​ភ្នែក​លឿន​រហ័ស ។ បើ​លោកអ្នក​កំពុង​សម្លឹង​រក​មើល​ថេប្លេត​ដែល​ប្រើ​ប្រាស់ Android ខ្លាំង​មួយ Samsung Galaxy Tab S4 10.5 គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ពាក់​កណ្ដាល​ឆ្នាំ 2018 នេះ​ហើយ ៕


















__________________
ប្រភព Samsung




Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក