Aug 4, 2018

Samsung ច្រឡំ​បង្ហោះ​វីដេអូ​ បង្ហាញ​អំពី Galaxy Note9 មុន​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ

ព័ត៌មាន​អំពី Galaxy Note9 ចេញ​ជា​រៀង​រាល់​ថ្ងៃ​មាន​ទាំង​បែក​ធ្លាយ និង​ច្រឡំ​បញ្ចេញ​ដោយ​ខ្លួន​ឯង ។ ឥឡូវ​នេះ​ច្រឡំ​ខ្លាំង​មែនទែន ដោយ​បាន​បង្ហោះ​វីដេអូ​បង្អួត​ទូរស័ព្ទ​ មុនថ្ងៃ​ដាក់​បង្ហាញ​ជា​ផ្លូវការ ។ វា​មិន​មាន​អ្វី​ខុស​ប្លែក​ពី​ជំនាន់ Note8 ច្រើន​ទេ ដោយ​គ្រាន់តែ​បាន​បន្ថែម​ទំហំ​ថ្ម ឲ្យ​ធំ​ដល់ 4000mAh និង​បន្ថែម​ទំហំ​ផ្ទុក​ឯកសារ​​មាន​មក​ស្រាប់​ឲ្យ​ធំ​ដល់ 512GB បូក​រួម​ទាំង​​វា​អាច​ដាក់​កាត​មេម៉ូរី​ដល់ 500GB ទៀត​នោះ ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​ក្លាយជា​ទូរស័ព្ទ​ដំបូង​ដែល​មាន​ទំហំ​ផ្ទុក​ចូល​ខ្ទង់ TB ដែល​ស្មើ​នឹង​ខ្ទង់​ពាន់​ជីហ្គាបៃ ។ តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖
[youtube src="3gjaOtU3Mr0"/]





___________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក