Aug 2, 2018

បែកធ្លាយ​តម្លៃ​ទូរស័ព្ទ Samsung Galaxy Note9 ក្នុង​ខិត្តប័ណ្ណ​មុន​ថ្ងៃ​ប្រកាស​បង្ហាញ

នៅ​ថ្ងៃ​ទី 9 ខែ​សីហា ខាង​មុខ​នេះ​គឺ​ដល់​ថ្ងៃ​ដែល Samsung ត្រូវ​ប្រកាស​បង្ហាញ​កំពូល​ទូរស័ព្ទ​របស់​ខ្លួន​គឺ Samsung Galaxy Note9 ។ ដែល​តាម​ព័ត៌មាន​ចុង​ក្រោយ​បំផុត​នេះ គេ​ឃើញ​មាន​​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ដែល​បង្ហាញ​នៃ​ការ​លក់ Note9 មាន​តម្លៃ 940$ សម្រាប់​ទំហំ 128GB និង​តម្លៃ 1215$ សម្រាប់​ទំហំ​ផ្ទុក​ឯកសារ 512GB ដែល​ជា​តម្លៃ​លក់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។

នៅ​ក្នុង​រូបភាព​នៅ​មាន​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ទិញ​ផលិតផល​ផ្សេងៗ​ទៀត​ ក្នុង​តម្លៃ​ពិសេស​មួយ ។ មួយ​វិញ​ទៀត​ក្នុង​​ខិត្តប័ណ្ណ​ មិន​បាន​បញ្ជាក់​ពី​ឆ្នាំង​សាក​ឥត​ខ្សែ​ដែល​អាច​សាក​បាន​ ២ ឧបករណ៍​ក្នុង​ពេល​តែមួយ​នោះ ដូច្នេះ​អ្នក​ប្រហែល​ត្រូវ​ទិញ​វា​បន្ថែម ហើយ​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​នៃ Apple ដែរ ៕
_____________
ប្រភព  KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក