Aug 11, 2018

ប្រៀបធៀប​ល្បឿន Samsung Galaxy Note9 ជាមួយ​ Galaxy S9+ និង Note8 មួយ​ណា​លឿន​ជាង ?

ឥឡូវ​នេះ​យើង​មាន​ទូរស័ព្ទ​ Samsung Galaxy Note9 ដែល​ក្នុង​ពេល​នេះ​ត្រូវ​យក​មក​តេស្ដ​ល្បឿន​ជាមួយ​នឹង Note8 និង Galaxy S9+ ថា​តើ​វា​ខុស​គ្នា​ត្រង់​ណា​ខ្លះ ។ ដែល​ការ​តេស្ដ​នេះ​គឺ​យើង​នឹង​តេស្ដ​លើ​កម្រិត​ល្បឿន​របស់ Note9 ដែល​ប្រើប្រាស់​បន្ទះឈីប Exynos 9810 រត់​ជាមួយ​នឹង Ram 6GB ដែល​មាន​ទំហំ​ផ្ទុក 128GB ។ ហើយ​សូម​បញ្ជាក់​ដែរ​ថា Note9 នៅ​មាន​ម៉ូដែល​កំពូល​មួយ ដែល​មាន​Ram 8GB និង​ទំហំ​ផ្ទុក​ដល់​ទៅ 512GB ឯណោះ ចំពោះ​លទ្ធផល​អាច​នឹង​មាន​ខុស​គ្នា​ផង​ដែរ ។ ដូច្នេះ​សូម​មើល​តារាង​ខាង​ក្រោម​នេះ ៖
ជា​លទ្ធផល​ទូរស័ព្ទ Galaxy Note9 មាន​ល្បឿន​យឺត​ជាង Galaxy S9+ ដែល​ប្រើ​បន្ទះឈីប Snapdragon 845 ដូចគ្នា​នោះ​ដែរ ។ តាម​ការ​សន្និដ្ឋាន អាច​មក​ពី Galaxy Note9 មាន​បំពាក់​ជាមួយ​មុខងារ​ច្រើន​ជាង និង​អេក្រង់​ធំ​ជាង ដែល​បណ្ដាល​ឲ្យ​វា​មាន​ល្បឿន​យឺត​ជាង Galaxy S9+ បន្តិច​ទេ ។

ប្រិយមិត្ត​ត្រូវ​ដឹង​ថា ការ​តេស្ដ​នេះ​គ្រាន់តែ​ជា​ការ​តេស្ដ​ភ្លាមៗ មិន​បាន​អូស​បន្លាយ​ពេល​យូរ​ពេក​នោះ​ទេ ។ ដូច្នេះ​យើង​អត់​ទាន់​ដឹង​ថា​ការ​ប្រើប្រាស់​នៅ​រយៈពេល​យូរ​ជាមួយ Galaxy Note9 ដែល​មាន​មុខងារ​កាត់​បន្ថយ​កំដៅ​ថ្មី Water Carbon Cooling អាច​នឹង​ធ្វើ​ឲ្យ Note9 ឈ្នះ​លើ​ទូរស័ព្ទ​ផ្សេងៗ​វិញ​ឬ​ក៏​អត់ តែ​រវាង​ទូរស័ព្ទ​ដែល​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ និង​ទូរស័ព្ទ​គ្មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ គឺ​ប្រាកដជា​មាន​ការ​ខុស​គ្នា​ច្រើន ៕
_____________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក