Aug 7, 2018

លេច​ធ្លាយ​កញ្ចប់​គ្រឿង​បន្ថែម​​មួយ​ឈុត​ពិសេស​របស់ Samsung Galaxy Note9 មាន​កាស​ធំ AKG Y50 BT និង​ខ្សែ HDMI

ឥឡូវ​នេះ​មាន​បែកធ្លាយ​បញ្ចប់​ធំ​មួយ​ ដែល​នៅ​ក្នុង​នោះ​មាន​គ្រឿង​បន្ថែម​​សំខាន់ៗ​ សម្រាប់​ប្រើប្រាស់​ជាមួយ​កំពូល​ទូរស័ព្ទ​ Samsung Galaxy Note9 ដែល​ក្រុមហ៊ុន​ Samsung ផ្ដល់​ឲ្យ​មាន​ដូចជា : កាស​ធំ AKG Y50 BT ឥត​ខ្សែ​ ដែល​មាន​បច្ចេកវិទ្យា​រាំង​ខ្ទប់​សំឡេង​រំខាន ដែល​ជា​ធម្មតា​វា​មាន​តម្លៃ $299 ឬ​អាច​ទិញ​​កាក​​ក្នុង​ហ្គេម Fortnite ចំនួន 15000 V-Bucks ដែល​កញ្ចប់​នេះ​ត្រូវ​ចំណាយ​លុយ​ប្រហែល $99 ។ ព័ត៌មាន​នវ​ទទួល​បាន​ពី​គណនី Reddit user Wan997 ។

នៅ​ក្នុង​កញ្ចប់​ធំ​នេះ​ យើង​ឃើញ​មាន​កាស​ធំ ឆ្នាំង​សាក​ក្នុង​ឡាន និង​ខ្សែ HDMI ដែល​នេះ​អាច​ជា​កាដូ​ឬ​ត្រូវ​បង់​លុយ​បន្ថែម​ក្នុង​តម្លៃ​ណាមួយ​ ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ចង់​បាន​កក់​លយ​មុន​នឹង​ទូរស័ព្ទ​មក​ដល់ ។
ប្រភព​ព័ត៌មាន​ថ្មី​មួយ​បន្ថែម​ទៀត​ថា ជំនាន់​នេះ S Pen នឹង​មាន​​ប៊ូតុង​​ចុច​ថត​រូបភាព​និង​វីដេអូ ។ ប៊ិក​នេះ​ដែរ​អាច​សាក​ថាមពល​បាន​លឿន ដោយ​ចំណាយ​ពេល​សាក​តែ​ 40 វិនាទី អាច​ប្រើ​បាន​រហូត​ដល់ 30 នាទី​នៃ ការ​ប្រើប្រាស់ ។ ចំណែក​អេក្រង់​ទូរស័ព្ទ​មាន​ទំហំ 6.4 អ៊ីញ​ធំជាង​ស៊េរី​មុន តែ​តួខ្លួន​នៅ​ដដែល ។ កាមេរ៉ា​នឹង​បំពាក់​បច្ចេកវិទ្យា AI ជា​បញ្ញា​សិប្បនិមិត្ត ជំនួយ​ដល់​ការ​ថត​រូបភាព​ផ្សេងៗ​បាន​គុណភាព​ល្អ​ជាង​ធម្មតា ។ សម្រាប់​មុខងារ Samsung DEX ដែល​តភ្ជាប់​ទូរស័ព្ទ​ទៅ អេក្រង់ Monitor កុំព្យូទ័រ ឬ​ទូរស័ព្ទ តាម​ខ្សែ HDMI ដោយ​មិន​ត្រូវ​ការ​ឧបករណ៍​ជំនួយ​ដូច​មុន​នោះ​ទេ ៕
______________
ប្រភព reddit.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក