Aug 13, 2018

ប្រៀបធៀប Galaxy Note9 រវាង iPhone X តើ​មួយ​ណា​ខ្លាំង​ជាង !

សួស្ដី​ប្រិយមិត្ត ថ្មីៗ​នេះ​ក្រុម​ហ៊ុន Samsung ទើប​តែ​បង្ហាញ​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​កំពូល​ទូរស័ព្ទ Galaxy Note9 ​របស់​ខ្លួន ដែល​មាន​ធ្វើ​ការ​កែប្រែ​ជា​ច្រើន​ចំណុច រួម​មាន​ផ្នែក​តួ​ខ្លួន​ខាង​ក្រៅ កម្លាំង​ម៉ាស៊ីន​លឿន កាមេរ៉ា​មាន​មុខងារ AI បញ្ញ​សិប្បនិមិត្ត​ថ្មី ជួយ​សម្រួល​ដល់​ការ​ថត​រូបភាព​បាន​ឆ្លាត​វៃ​ជាង​មុន ។ នៅ​ផ្នែក​ថាមពល​ថ្ម​ក៏​បាន​កែប្រែ​ឲ្យ​ធំ​ដល់ 4000mAh និង​មាន​ប៊ិក S Pen មាន​មុខងារ​ច្រើន​ជាង​មុន ។

ឥឡូវ​នេះ KHGadgets សូម​ធ្វើ​ការ​ប្រៀបធៀប​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​រវាង Samsung Galaxy Note9 និង iPhone X ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន ថា​តើ​មាន​ចំណុច​ណា​ណា​ខ្លះ​ដែល​​ធ្វើ​បាន​ល្អ​និង​ចំណុច​ណា​ខ្លះ​ដែល​មិន​ទាន់​ធ្វើ​បាន​ល្អ​នោះ  ។ ដូច្នេះ​កុំ​ឲ្យ​ខាត​ពេល​វេលា​ច្រើន សូម​មើល​តារាង​តាម​ខាង​ក្រោម​នេះ ៖

ficationGalaxy Note 9iPhone X
អេក្រង់6.4-inches5.8 inches
Resolution2960 x 14402436 x 1125
បន្ទះឈីបSnapdragon 845 (2.8GHz and 1.7GHz, octa-core)A11 Bionic
RAM6GB, 8GB3GB
ទំហំ​ផ្ទុក128GB, 512GB64GB, 256GB
កាមេរ៉ាខាងក្រោយ12 megapixel, 12 megapixel (wide)12 megapixel, 12 megapixel (wide)
កាមេរ៉ា​ខាង​មុខ8 megapixel7 megapixel
ថាមពល4000mAh2716mAh
ការពារ​ជម្រាប​ទឹកIP68IP67
សាក​ថ្ម​ឥត​ខ្សែYesYes
រន្ធUSB-C, headphone jackLighting port
ទម្ងន់0.44 pounds0.38 pounds
ទំហំ (អ៊ីញ)6.37 x 3.01 x 0.355.65 x 2.79 x 0.30
តម្លៃ$929$920
លក្ខណៈ​ពិសេសBluetooth S Pen, iris scanner, mechanically adjustable apertureFace ID scanner, runs iOS

បន្ទាប់​ពី​បាន​ធ្វើ​ការ​ប្រៀបធៀប​យើង​ឃើញ​ថា​ផ្នែក​អេក្រង់ Galaxy Note9 មាន​ទំហំ​ធំជាងនិង​គ្មាន​ឆក​ដូច iPhone X នោះ​ទេ ។ ចំពោះ​បន្ទះ​ឈីប ដោយសារ​ទូរស័ព្ទ​ទាំង២​នេះ​មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ខុស​គ្នា​ដែល Galaxy Note9 ប្រើ Android OS និង iPhone X ប្រើ iOS នោះ​យើង​រាង​ពិបាក​ប្រៀបធៀប​គ្នា​បន្តិច​ហើយ តែ​សម្រាប់ Galaxy Note9 គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​បច្ចេកវិទ្យា​កាត់​បន្ថយ​កំដៅ​នៅ​ខាង​ក្នុង​ទូរស័ព្ទ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​សាក​សម​ជា​មួយ​ការ​ងារ​ច្រើន និង លេង​ហ្គេម PUBG ជាង​ទូរស័ព្ទ iPhone X ។

កាមេរ៉ា​ខាង​ក្រោយ​របស់ Galaxy Note9 មាន​ប្រព័ន្ធ​ទប់​លំនឹង​បាន​ល្អ​ជាង ​iPhone X ដូច្នេះ​នេះ​មិនមែន​ជា​រឿង​យុត្តិធម៌​ឡើយ​ក្នុង​ការ​ប្រៀបធៀប​ម៉ូដែល 2017 និង 2017 នោះ ។ ថាមពល​ថ្ម​របស់ Note9 មាន​ទំហំ​ 4000mAh ខណៈ​ដែល iPhone X មាន​ត្រឹម​តែ 2716 mAh ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា ​iPhone X ឆាប់​អស់​ថ្ម​ជាង Note9 ពេក​នោះ​ទេ ។

អាវ​ក្រោះ​ការពារ​ទឹក​របស់ Note9 មាន​កម្រិត​ខ្លាំង​ជាង iPhone X ។ រឿង​មួយ​ដែល​លោកអ្នក​ត្រូវ​ដឹង​​នោះ​គឺ​តម្លៃ សម្រាប់​តម្លៃ​នៅ​ទីផ្សារ​បរទេស​គឺ​ខុស​គ្នា​ប្រហែល 100$ ដែល​សម្រាប់​ទីផ្សារ​កម្ពុជា​ឃើញ​ថា​ខុស​គ្នា​តែ 9 ដុល្លារ​តែ​ប៉ុណ្ណោះ នោះ​មក​ពី Note9 ចេញ​លក់​ក្នុង​ទីផ្សារ​កម្ពុជា​បាន​ថោក​ជាង​បណ្ដា​ប្រទេស​នានា​ក្បែរ​ខាង​យើង ៕

_____________________
ប្រភព KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក