Aug 15, 2018

ទូរស័ព្ទ Samsung Galaxy J3 (2017) អាច​ឡើង​ទៅ​ជំនាន់ Android 8.0 Oreo បាន​ហើយ !

ក្នុង​មួយ​ឆ្នាំៗ​ក្រុមហ៊ុន Samsung បាន​ចេញ​ទូរស័ព្ទ​ជា​ច្រើន​ម៉ូដែល មាន​ទាំង​តម្លៃ​ខ្ពស់​ក្បែរ​ខ្ទង់​ពាន់​ដុល្លារ​រហូត​ចុះ​មក​ដល់​តម្លៃ​ក្នុង​មួយ​រយ​ដុល្លារ ។ សម្រាប់​​ទូរស័ព្ទ J3 (2017) ពេលនេះ​ មាន​ឱកាស​បាន​ភ្លក់​រសជាតិ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo ហើយ ដែល​ជួយ​សម្រូល​ឲ្យ​ទូរស័ព្ទ​មាន​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្លាំង​ជាង​មុន តែ​មិន​បាន​ជួយ​សម្រួល​ល្បឿន​​លឿន​ជាង​មុន​នោះ​ទេ ។

 ដូច្នេះ​សម្រាប់​ម្ចាស់​ទូរស័ព្ទ​ដែល​​ត្រូវ​ការ​ប្រព័ន្ធ​ការពារ​ខ្លាំង អាច​ធ្វើការ​ឡើង​ទៅ Android 8.0 Oreo ចុះ តែ​សម្រាប់​អ្នក​មិន​ចង់​ឲ្យ​ទូរស័ព្ទ​ធ្លាក់​ល្បឿន សូម​កុំ​ឡើង​ទៅ​អី ។ នេះ​ជា​បទពិសោធន៍​ជាក់​ស្ដែង​គ្រប់​ទូរស័ព្ទ​ដែល​ជា​លំដាប់​ទាប មាន​ល្បឿន​មិនសូវ​លឿន តែ​កាលណា​ចេញ​កំណែ​​OS ថ្មី​គឺ​វា​មិន​បាន​ជួយ​អ្វី​នោះ​ទេ មាន​តែ​ធ្វើ​ឲ្យ​ទូរស័ព្ទ​យឺត​ចាង​មុន​ថែម​ទៀត ៕






___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក