Aug 15, 2018

ក្រុមហ៊ុន Samsung ប្រកាស​បង្ហាញ​ម៉ូដឹម 5G ដំបូង​គេ​បង្អស់​របស់​ពិភពលោក​គឺ Exynos 5100

ក្រុមហ៊ុន​ Samsung បាន​ធ្វើការ​លើ​គម្រោង​បង្កើត​ម៉ូដឹម 5G របស់​ខ្លួន​ជា​យូរ​មក​ហើយ ហើយ​ក៏​មាន​ក្រុមហ៊ុន​ផ្សេងៗ​គេ​ក៏​មាន​គម្រោង​​ស្រាវជ្រាវ​ដូច្នេះ​ដែរ តែ​ឥឡូវ​នេះ Samsung ស្រាប់​តែ​ប្រកាស​ថា​ខ្លួន​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​បង្កើត​ម៉ូដឹម 5G  បាន​មុន​គេ ។ វា​ជា​ម៉ូដឹម​ 5G ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន និង​បាន​អនុលោម​តាម​បទដ្ឋាន 3GPP ។

វា​មិន​ខុស​ពី​​ម៉ូដឹម​ដែល​មាន​ក្នុង​បន្ទះឈីប Exynos 9810 ដែល​បច្ចុប្បន្ន​មាន​បំពាក់​សម្រាប់​ទូរស័ព្ទ Galaxy S9, S9+ និង Note9 នោះ​ទេ សម្រាប់​ម៉ូដែល Exynos 5100 នេះ​ត្រូវ​បាន​បង្កើត​ឡើង​លើ​ស្ថាបត្យកម្ម 10nm ដែល​គាំទ្រ​បណ្ដាញ  2G GSM/CDMA, 3G WCDMA, TD-SCDMA, HSPA, និង 4G LTE ដដែល​តែ​មាន​បន្ថែម​នូវ​ 5G ។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ម៉ូដឹម 5G ដែល​ Samsung ទើប​ផលិត​បាន​សម្រេច​នេះ ​គឺ​ជា​ផ្នែក​រឹង​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​គាំទ្រ​ល្បឿន​បញ្ជូន​អនុ​មធ្យម 6GHz និង mmWave ដែល​បាន​កំណត់​ដោយ 3GPP (3rd Generation Partnership Project) ។ នេះ​មាន​ន័យ​ថា​បន្ទះឈីប​អាច​ទទួល​បាន​ល្បឿន​លឿន ដែល​តាម​ទ្រឹស្ដី​គឺ​បាន​​ដល់ 2Gbps ដោយ​ប្រើ​ប្រេកង់​តាម​អនុក្រឹត្យ 6GHz និង​រហូត​ដល់ 6Gbps នៅ​លើ mmWave ។ ល្បឿន​នេះ​គឺ​លឿន​ជាង 1.7 ដង និង​លឿន​ជាង 5 ដង​នៃ​ការ​ផ្ទេរ​លឿន​ពី​មុន​របស់​ខ្លួន ។

នេះ​ជា​របកគំហើញ​ដ៏​ធំ​មួយ​នៃ​បច្ចេកវិទ្យា​បញ្ជូន​រលក​សញ្ញា​រយៈ​ឆ្ងាយ ​រវាង​ឧបករណ៍​ភ្ជាប់​អ៊ីនធឺណិត​មួយ​ទៅ​មួយ ។ បច្ចេកវិទ្យា​ល្បឿន 5G អាច​ឲ្យ​យើង​បើក​ច្រក​នៃ​មុខងារ holograms , វីដេអូ​គុណភាព​ខ្ពស់ , ដំណើរការ​ភ្លាមៗ​នៃ​ AI បញ្ញា​សិប្បនិមិត្ត ដូចជា​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ជាដើម ដើម្បី​បញ្ជូន​ទិន្នន័យ​ភ្លាមៗ​ទៅ​វិញ​ទៅ​មក ។

ក្រុមហ៊ុន​ Samsung មិន​បង្អង់​យូរ​ឡើយ​ដោយ​បាន​សន្យា​ថា​នឹង​បញ្ចេញ​ម៉ូដឹម 5G នេះ​ឲ្យ​បាន​​មុន​ដាច់​ឆ្នាំ​ 2018 ។ ដូច្នេះ​យើង​នឹង​បាន​ឃើញ​កំពូល​ទូរស័ព្ទ​ផ្សេងៗ​ទៀត ​ដែល​មាន​មុខងារ 5G ឆាប់​ៗនេះ​ហើយ ៕
______________
ប្រភព Samsung

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក