Aug 8, 2018

រូបភាព​លេច​ធ្លាយ​បង្ហាញ​ពី​លក្ខណៈ​ពិសេស​​នៃ​​ប៊ិក S Pen របស់ Galaxy Note9

ពេល​វេលា​នៃ​ពាក្យ​ចចាមអារ៉ាម​ដល់​ពេល​ចប់​ហើយ ព្រោះ​នៅ​តែ​ប៉ុន្មាន​ម៉ោង​ទៀត​តែ​ប៉ុណ្ណោះ​ទូរស័ព្ទ Galaxy Note9 នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​ផ្លូវការ ។ ទោះជា​យ៉ាងណា ឥឡូវ​នេះ KHGadgets ទើប​ទទួល​នូវ​រូបភាព​បែក​ធ្លាយ​ស្ដី​អំពី​លក្ខណៈ និង​មុខងារ ពិសេសៗ​មួយ​ចំនួន​នៃ​ជំនាន់​ថ្មី ​​ប៊ិក S Pen ដែល​ប្រើ​បច្ចេកវិទ្យា Bluetooth ធ្វើ​ឲ្យ​ប៊ិក​នេះ​អាច​មាន​សមត្ថភាព​បញ្ជា​រាល់​មុខងារ​ផ្សេងៗ​ក្នុង​ទូរស័ព្ទ​លើ​ស​ពី​ការ​គូរ​វាស​ដូច​សព្វដង ។

ប៊ិក​ជំនាន់​ថ្មី​ S Pen នេះ​ត្រូវ​បាន​កែប្រែ​ដោយ​មាន​មុខងារ Bluetooth ដូច្នេះ​វា​អាច​ធ្វើ​ការងារ​បាន​ច្រើន​ជាង​មុន ដូចជា​បញ្ជា​កាមេរ៉ា​ទូរស័ព្ទ​ពី​ចម្ងាយ អាច​យក​ទៅ​ធ្វើ​ជា​តេឡេ​សម្រាប់​បញ្ជា​ស្លាយ ក្នុង​ពេល​លោកអ្នក​ធ្វើ​បទ​បង្ហាញ​នានា​បាន ហើយ​អាច​ឲ្យ​កម្មវិធី​សរសេរ​កូដ ដើម្បី​ប្រើប្រាស់​មុខងារ​ពិសេស​ដែល​មាន​ក្នុង​ប៊ិក S Pen នេះ​បាន ។

ទូរស័ព្ទ  Galaxy Note9 ដែល​មាន​ទំហំ​ផ្ទុក​ 128GB អាច​នឹង​មាន​តម្លៃ​ 1165 $ ហើយ​សម្រាប់​ម៉ូដែល 512GB អាច​នឹង​មាន​តម្លៃ​ដល់ 1424 $ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​ផង​ដែរ សម្រាប់​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ ។ KHGadgets មិន​ចង់​បក​ស្រាយ​​​ពី​មុខងារ​នៃ​ប៊ិក​​នេះ​បាន​ទេ ​ព្រោះ​ត្រូវ​រង់ចាំ​ថ្ងៃ​ដាក់​ប្រកាស​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​វិញ ទើប​ធ្វើ​ឲ្យ​ប្រិយមិត្ត​មិន​មាន​ការ​​ច្រឡំ ៕




_____________
ប្រភព GSMArena



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក