Aug 8, 2018

RED Hydrogen One ទូរស័ព្ទដែលផ្តោតលើគុណភាពកាមេរ៉ា និងភាពមាំ នឹងប្រកាសនៅថ្ងៃទី​ ២ ខែ វិច្ឆិការនេះហើយ

ស្រប​ពេល​ដែល​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ភាគច្រើន​កំពុង​ទន្ទឹង​រង​ចាំ​​វត្តមាន​របស់ Galaxy Note9 ,Google Pixel 3, Huawei Mate 20 Pro និង ទូរស័ព្ទ​ជំនាន់​បន្ទាប់​របស់ Apple ​នោះ ឥឡូវនេះ​ស្រាប់​តែ​លេចមុខ​ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​កាមេរ៉ា​ធន់​ធ្ងន់ RED ថា​ពួកគេ​នឹង​សម្ពោធន៍​​នូវ​ទូរស័ព្ទ​ស្មាត​ហ្វូន​​ដំបូង​របស់​ពួកគេ​ដែល​មាន​ឈ្មោះ​ថា RED Hydrogen One ដែល​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី២ វិច្ឆិកា​​នេះ​ហើយ ដោយ​អតិថិជន​អាច​ចាប់ផ្តើម Pre-Order ចាប់​ពី​ខែ​តុលា​នេះ​តទៅ។


អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​នោះ​គឺ RED នឹង​បំពាក់​សមត្ថភាព​ថតរូប​បែប "Holographic" ដែល​ជា​បច្ចេកវិទ្យា​ថតរូប​លំដាប់​កំពូល​មួយ​ដែល​ទូរស័ព្ទ​ផ្សេង​មិន​ទាន់​មាន។បើ​តាម​សំដី​លោក Jim Jannard ស្ថាបនិក​និង​ជា​ប្រធានកិត្តិយស នៃ RED បាន​សន្យា​ថា អតិថិជន​ដែល​បញ្ជាទិញ​មុន​ចាប់ពី ថ្ងៃ​ទី 9 ខែតុលា នឹង​ទទួល​បាន​ទូរស័ព្ទ នេះ​ក្នុង​អំឡុង​ខែ​វិច្ឆិការ រឺ​អាច​កុម្ម៉ង់​ទិញ​តាម​AT&T និង Verizon ក៏បាន​ ដែល​អ្នក​អាច​ទទួល​បាន​ឥវ៉ាន់​នៅ​ថ្ងៃទី ២ វិច្ឆិកា​ ដែល​មាន​តម្លៃ ចាប់ពី1295 $ ហើយ​មាន​ពីរ​រចនាបថ​គឺ ទីតាននីញ៉ូម និង អាលុយមីញ៉ូម​។ ចំពោះ​លក្ខណសម្បត្តិ​ផ្សេងៗ​ទៀត​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ដូច្នេះ​មានតែ​រង់ចាំ​ការ​ប្រកាស​ផ្លូវការ​ទាំងអស់គ្នា។
_________________
ប្រភពៈ Phone Arena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក