Aug 8, 2018

ក្រុមហ៊ុន Qualcomm ដែល​ជា​អ្នក​បង្កើត​បន្ទះ​ឈីប Snapdragon នឹង​ដាក់​បង្ហាញ​បន្ទះ​ឈីប​ជំនាន់​ថ្មី​មួយ​សម្រាប់​នាឡិកា​វៃឆ្លាត

ថ្ងៃ​នេះ​ក្រុមហ៊ុន Qualcomm បាន​ចែក​ធៀប​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ដែល​ពាក់ព័ន្ធ ដូចជា​អ្នកសារព័ត៌មាន​ តំណាង​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​ល្បីៗ ឲ្យ​ចូល​រួម​សម្រាប់​ព្រឹត្តិការណ៍​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី 10 ខែ​កញ្ញា នា​​ក្នុង​ទី​ក្រុង​សានហ្វ្រានស៊ីស្កូ ។ ដែល​គេ​ដឹង​តាម​លិខិត​អញ្ជើញ​ថា Qualcomm នឹង​បើក​សករាជ​បន្ទះ​ឈីប​ថ្មី​មួយ​សម្រាប់​នាឡិកា​វៃឆ្លាត ដែល​ត្រូវការ​ឈីប​ទំហំ​តូច​បំផុត​មួយ និង​ស៊ី​ថាមពល​តិច​បំផុត ។

សព្វថ្ងៃ​នេះ ​ក្រុមហ៊ុន Qualcomm បាន​ផលិត​បន្ទះ​ឈីប Snapdragon Wear 2100 SoC ដែល​បច្ចុប្បន្ន​វា​មាន​ថាមពល​ខ្លាំង​លើ​គ្រប់​ឧបករណ៍​ថ្មីៗ​របស់ Wear OS តែ​បន្ទះ​ឈីប​មួយ​នេះ​វា​រាង​ចាស់​បន្តិច​ហើយ​ បើ​ប្រៀបធៀប​អាយុកាល​របស់​វា ដែល​តម្រូវ​ការ​អ្នក​ប្រើប្រាស់​​ជា​ទូទៅ ចង់​ឲ្យ Update យឺត​បំផុត​ក៏​មួយ​ឆ្នាំ​អាច​ចេញ​បន្ទះ​ឈីប​ថ្មី​មួយ ​សម្រាប់​ឧបករណ៍​ដែល​ចេញ​ថ្មី​ ជា​រៀង​រាល់​ឆ្នាំ​សព្វ​ថ្ងៃ​នេះ ។ យើង​សង្ឃឹម​ថា​បច្ចេកវិទ្យា silicon ថ្មី​នឹង​ផ្ដល់​ថាមពល​ថ្ម​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់ smartwatches ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​របស់ Google ។
បន្ទះ​ឈីប​ថ្មី​អាច​នឹង​​ចេញ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​នេះ​ខណៈ​ដែល Google មិន​សូវ​ជា​ជោគជ័យ​ខាង​គ្រឿង​បំពាក់​ប៉ុន្មាន​ទេ ។ សូម​រំលឹក​ថា កាល​ពី​ខែ​ឧសភា​ក្រុមហ៊ុន Google និង Qualcomm បាន​បញ្ជាក់​ថា ពួក​គេ​កំពុង​ធ្វើការ​រចនា​ថ្មី​​មួយ សម្រាប់​បន្ទះ​ឈីប​ពពួក wearables (គ្រឿង​អេឡិចត្រូនិក​ដែល​អាច​ពាក់​ជាប់​នឹង​ខ្លួន​មនុស្ស​បាន) ដែល​វា​មាន វ៉ារ្យង់ (variants) ច្រើន​សម្រាប់​ករណី​ខុស​ៗគ្នា នឹង​ធ្វើ​ឲ្យ​ថ្ម​កាន់​តែ​ប្រសើរ​ឡើង ។

ប្រសិន​បើ Google អាច​ផលិត​ និង​បង្ហាញ​នាឡិកា Pixel watch របស់​ខ្លួន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​​នេះ​ វា​នឹង​អាច​បង្ហាញ​ខ្លួន​ចំ​ពេល​ដែល​ទូរស័ព្ទ​របស់ Google Pixel 3 ដែល​ត្រៀម​ចេញ​នា​ពេល​ខាង​មុខ​នេះ​បាន​ហើយ ៕
_______________
ប្រភព 9to5google.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក