Aug 14, 2018

បន្ទាប់​ពី​ទូរស័ព្ទ Pixels ស៊េរី 2016 បាន​ស្គាល់​រសជាតិ Android P រួច​មក​ ស្រាប់តែ​ខូច​មុខងារ​សាក​ថ្ម​ល្បឿន​លឿន​ទៅ​វិញ !

នៅ​ក្នុង​វេទិកា​អ្នក​ប្រើប្រាស់ android ក្នុង​គេហទំព័រ XDA មាន​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដែល​បាន​រាយការណ៍​មក​ថា ទូរស័ព្ទ​របស់​ខ្លួន​គឺ​ម៉ូដែល Google Pixel XL លែង​មាន​មុខងារ​សាក​ថ្ម​បាន​លឿន​ទៀត​ហើយ បន្ទាប់​ពី​ខ្លួន​បាន​បន្ទាន់​សម័យ​ទូរស័ព្ទ​ឡើង​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ Android Pie តាម​រយ​អ៊ីនធឺណិត ។ សូម​បញ្ជាក់​ថា​បញ្ហា​នេះ​បាន​កើត​ឡើង​សម្រាប់​អ្នក​ប្រើ​ពពួក​ទូរស័ព្ទ Google Pixel ដែល​បាន​ឡើង​ទៅ​កាន់​ជំនាន់ Android Pie Beta (ជំនាន់​សាកល្បង) ។

បញ្ហា​នេះ​ហាក់​ដូច​ជា​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​មួយ​ចំនួន សម្រាប់​លើ​ទូរស័ព្ទ Google Pixel និង Pixel XL ដែល​បាន​រាយការណ៍​ថា ពួក​គេ​ឃើញ​មាន​អក្សរ​ Charing slowly ដែល​បង្ហាញ​ថា​ការ​សាក​ថ្ម​មាន​ល្បឿន​យឺត ។ ហើយ​មាន​ករណី​ខ្លះ​ឧបករណ៍​បញ្ចូល​ភ្លើង​នឹង​មិន​បញ្ចូល​ថ្ម​ទេ ដោយ​បង្ហាញ​សារ​ក្នុង​ទូរស័ព្ទ​ថា “Charging rapidly” 100% ខណៈ​ដែល​ទូរស័ព្ទ​កំពុង​សាក​ថ្ម​យឺត ។

សម្រាប់​អ្នក​ប្រើ​នៅ​កម្ពុជា ប្រសិន​បើក​មិន​ទាន់​ដំឡើង​ទៅ​កាន់ Android Pie Beta ទេ​សូម​រង់ចាំ​ដល់​ជំនាន់​ផ្លូវការ​ចេញ​មក​សិន ចាំ​ឡើង​ទៅ​ប្រើប្រាស់ Android Pie ព្រោះ​ករណី​នេះ​ វា​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ក​រណី​ផ្សេងៗ​ដែល​ធ្លាប់​បាន​ជួប ។​ បើ​យើង​ស្គាល់​ជាង​ជួសជុល​នោះ​វា​មិន​អី​ទេ តែ​សម្រាប់​អ្នក​មិន​មាន​បណ្ដាញ​ឬ​មិត្ត​ជា​ជាង​ទូរស័ព្ទ ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​មុន​នឹង​ឡើង​ជំនាន់ Beta (ជំនាន់​សាកល្បង) ៕
_______________________
ប្រភព https://issuetracker.google.com/issues/112385921

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក