Aug 11, 2018

លេច​ធ្លាយ​រូបភាព​ចាប់​កាន់​ទូរស័ព្ទ Pixel 3 XL បង្ហាញ​ឲ្យ​ដឹងពី​អេក្រង់ 6.7 អ៊ីញ និង​ថ្ម 3430 mAh

នៅ​សល់​តែ​រយៈពេល​ជិត​២ខែ​ទៀត​តែ​ប៉ុណ្ណោះ យើង​នឹង​បាន​ដឹង​អំពី​ទូរស័ព្ទ​ Google Pixel 3 XL ជា​ផ្លូវការ តែ​សម្រាប់​ពេល​នេះ​យើង​អាច​ដឹង​នូវ​ព័ត៌មាន​មួយ​ចំនួន​បណ្ដើរៗ​ហើយ ទាក់ទង​នឹង​ទូរស័ព្ទ​ដែល​បង្កើត​ឡើយ​ដោយ Google ផ្ទាល់ ។ រូបភាព​មួយ​នេះ​គឺ​ត្រូវ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ដោយ​អ្នក​សរសេរ​ប្លុក​បច្ចេកវិទ្យា​រុស្សី ដែល​បង្ហាញ​ពី​ទូរស័ព្ទ Google Pixel 3 XL មាន​អេក្រង់​ទំហំ 6.7 អ៊ីញ​ជាមួយ​និង resolution 1440 x 2960 ភីកសែល ដែល​មាន​ទំហំ​ធំ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ធំ​ជាង​អេក្រង់​របស់ Samsung Galaxy Note9 ដែល​ទើប​នឹង​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​ទៀត ។
ចំណុច​ដែល​ចាប់​អារម្មណ៍​ និង​សោកស្ដាយ​ជាង​គេ​នោះ​គឺ Pixel 3 XL មាន​ទំហំ​ថ្ម​តែ​ត្រឹម 3,430 mAh ដែល​ជា​ទំហំ​មួយ​មិន​​សម​ហេតុផល​ទាល់​តែ​សោះ ថា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ខ្ទង់ 6.7 អ៊ីញ​មាន​តូច​យ៉ាង​នេះ ។ នៅ​ផ្នែក​កាមេរ៉ា​ក្រោយ​ Google នៅ​តែ​រក្សា​ឲ្យ​វា​មាន​តែ​មួយ​គ្រាប់​ដដែល 12 មេហ្គា​ភីកសែល និង 8 មេហ្គា​ភីកសែល​សម្រាប់​ផ្នែក​ខាង​មុខ ។
សម្រាប់​លឿន​របស់​ទូរស័ព្ទ​នេះ​ ប្រើប្រាស់​នូវ​បន្ទះ​ឈីប Qualcomm Snapdragon 845 SoC ដែល​ជា​បន្ទះ​ឈីប​ចេញ​យូរ​ហើយ​ដែរ តែ​នៅ​ជា​ជំនាន់​ចុង​ក្រោយ​នោះ​ឡើយ​ទេ ។ វា​មាន​ Ram 4GB និង​មាន​អង្គ​ចងចាំ​ទំហំ 64GB ។ មុខងារ​បង្ហាញ​ព័ត៌មាន​ជាប់​អេក្រង់​ បើ​ទោះ​ជា​ទូរស័ព្ទ​បិទ​អេក្រង់​ក៏​ដោយ​នៅ​ពេល​នេះ អាច​គាំទ្រ​រូបភាព​បាន​​ផង​ដែរ ។

សម្រាប់​ព័ត៌មាន​អំពី​ទូរស័ព្ទ​មួយ​នេះ យើង​នឹង​បន្ត​ចុះ​ផ្សាយ​ទៀត​នៅ​ពេល​ដែល​ក្រុមការងារ​យើង​ខ្ញុំ​ទទួល​បាន សូម​អរគុណ ដែល​បាន​ចូល​មក​អាន​ព័ត៌មាន​បច្ចេកវិទ្យា​របស់​យើង​ខ្ញុំ ៕
______________
ប្រភព https://t.me/LuchkovCh/1156

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក