Aug 12, 2018

ទូរស័ព្ទ Palm ត្រលប់មកវិញជាមួយទំហំអេក្រង់ 3.3 អ៊ីញ

ប្រិយមិត្ត ខ្លះ​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ​នូវ​ពពួក​ទូរស័ព្ទ​ចុច​កញ្ចក់​ដំ​ដូង​គេ​ដែល​ប្រើ​ប្រាស់​​ប៊ិច​​សំរាប់​​ចុច​កាលពី​១០​ឆ្នាំ​មុន​ដែល​វា​មាន​មុខងារ​មួយ​ចំនួន​អាច​ប្រើ​ប្រាស់​ជំនួស​កុំព្យូទ័រ​បាន​​ដែល​ក្នុង​អំឡុង​មុន​ឆ្នាំ​២០០០ យើង​អាច​ហៅ​ថា​ជា​ Palm Top (កុំព្យូទ័រ ដៃ)។ លុះ​មកដល់​សម័យ​​​កាលដែល Laptop ចាប់​ផ្តើម​ល្បី ហើយ iPhone 3G ចាប់ផ្តើម​កកើត​មក Palm ក៏​ចាប់​ផ្តើម​បាត់​វត្តមាន​ពី​ពិភព គុណ​សូន្យឈឹង​តែម្តង។

ឥឡូវនេះ​ស្រាប់​តែ​លេច​ព័ត៌មាន​ថា Palm នឹង​ចាប់​ផ្តើម​ប្រឡូក​ចូល​ក្នុង​វិស័យ​បច្ចេកវិទ្យា​វិញ​ហើយ ដោយ​ការ​បើក​ទំព័រ​សករាជ​ថ្មី របស់​ខ្លួន​ក្រុមហ៊ុន​នេះ​នឹង​ផលិត​ស្មាតហ្វូន​​ដែល​មាន​អេក្រង់ TCL ទំហំ 3.3 អ៊ីញ មាន​រ៉េម 3ជីហ្គាបៃ និង បំពាក់​ដោយ​ឈីប SnapDragon 435 ឯណោះ តែកម្រិត បង្ហាញ​វីដេអូ​បាន​តែត្រឹម HD(720)ទេ។ ចំណែក​ឯ ថ្ម​វិញ គឺ ទំហំ 800mAh។ ដែល​គេ​រំពឹង​ថា​ក្រុមហ៊ុន​នេះ​អាច​នឹង​អូស​បន្លាយ​ពេល​ចេញ​វា​ដល់​ចុង​ឆ្នាំ​នេះ។

បើ​ដូច​ព័ត៌មាន​បែក​ធ្លាយ​នេះ​មែន​យើង​ឃើញ​ថា​វា​ដូច​ជា​មិន​សូវ​លេច​ធ្លោ ប៉ុន្មាន​ទេ​ជា​មួយ​កំលាំង​​ម៉ា​ស៊ីន ថ្ម ព្រោះ​សូម្បីតែ​ក្រុមហ៊ុន​តូចៗ​ក៏​គេ​ផលិត​ម៉ាស៊ីន​កំលាំង​គ្រាន់​ជាង​នេះ​ឆ្ងាយ​ដែរ។ ឈីប Snapdragon 435 មិន​សូវ​ខ្លាំង​ពេក​ទេ ហើយ​អេក្រង់​ទំហំ ៣ អ៊ីញ​ជាង​ វា​ដូច​ជា​ហួស​សម័យ​ទៅ​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​វា​នៅតែ​ជា​ព័ត៌មាន​បែកធ្លាយ​នៅ​ឡើយ​យើង​ក៏​មិន​ហ៊ាន​វិនិច្ឆ័យ​ចំពោះ​ទស្សនវិស័យ​ក្រុមហ៊ុន​នេះ​ថា​បែប​ណា​នោះ​ដែរ​ ព្រោះ​វា​អាច​ជា​ការ​សាកល្បង​តេស្ដ​ទីផ្សារ​ដំបូង​​របស់​គាត់។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក