Aug 13, 2018

Oppo R17 បង្ហាញ​ខ្លួន​ហើយ ​ជាមួយ​​អេក្រង់​លាត​មាន​ឆក​តូច និង​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់

ប្រិយមិត្ត​បាន​ភ្ញាក់ផ្អើល​រួច​មក​ហើយ​ពី​វត្តមាន​ទូរស័ព្ទ Oppo Find X ​ជា​ទូរស័ព្ទ​មាន​អេក្រង់​លាត​ពេញ ដែល​បង្កើត​ឡើង​ដើម្បី​ជា​ដំណោះស្រាយ និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទូរស័ព្ទ iPhone X ដែល​ទាល់​ប្រាជ្ញា​បង្កើត​ទូរស័ព្ទ​អេក្រង់​ឆក ។ តម្លៃ​ទូរស័ព្ទ​នេះ​រាង​ថ្លៃ​បន្តិច​ហើយ​គឺ​មាន​តម្លៃ​ប្រហាក់ប្រហែល 899$ មាន​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ និង​រាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​និយម​ទូរស័ព្ទ​កំពូលៗ ។
ឥឡូវ​នេះ Oppo បាន​ចេញ​ទូរស័ព្ទ​មួយ​ម៉ូដែល​ទៀត​ដែល​ជា​ប្រភេទ​ធុន​ល្អ​បង្គួរ​គឺ Oppo R17 ដែល​ទើប​តែ​បង្ហាញ​ខ្លួន​នៅ​លើ​គេហទំព័រ របស់​ក្រុមហ៊ុន​ដោយ​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ មុខងារ​ស្កេន​ខ្ចៅ​ដៃ​​លើ​អេក្រង់​ផ្ទាល់ , Ram  8GB និង​ទំហំ​ផ្ទុក 128GB មក​ជាមួយ​ស្រាប់ ។

ទូរស័ព្ទ​នេះ​បាន​ប្រើប្រាស់​បន្ទះឈីប​កម្រិត 10 nm ឈ្មោះ Snapdragon 670 ដែល​ទើប​នឹង​ប្រកាស​​បង្ហាញ​កាល​ពី​សប្ដាហ៍​មុន ។ សម្រាប់​ល្បឿន​បន្ទះឈីប​នេះ​មាន​ល្បឿន 2 GHz គុណ​នឹង 2 និង​ល្បឿន 1.7 GHz គុណ​នឹង 6 ។
អេក្រង់​ទូរស័ព្ទ Oppo R17 មិន​មាន​លក្ខណៈ​គែម​កោង​នៅ​ចំហៀង​នោះ​ទេ ដែល​អេក្រង់​បាន​លាត​ធ្វើ​ឲ្យ​គែម​លើ​ក្រោម​មាន​ទំហំ​តូច​មែនទែន ដែល​ជា​ម៉ូដ​អេក្រង់​កំពុង​ទាន់​សម័យ​នា​ពេល​បច្ចុប្បន្ន ។ ដោយសារ​ទូរស័ព្ទ​នវ​មិន​មាន​បច្ចេកវិទ្យា​កាមេរ៉ា​លិប​លៀន ដូច្នេះ​ទូរស័ព្ទ​នេះ​មាន​ notch ដែល​ជា​ម៉ូដ​អេក្រង់​ឆក​សម្រាប់​សក​កន្លែង​ដាក់​កាមេរ៉ា​ខាង​មុខ ។ តែ​ឆក​របស់ Oppo R17 ទំហំ​តូច​និង​មាន​ម៉ូដ​ជាង​ត្រីកោណ​ដែល​ទាក់ទាញ​ម៉្យាងដែរ ។ អេក្រង់​នេះ​មាន​ទំហំ 6.4 អ៊ីញ ប្រភេទ AMOLED ដែល​អាច​បង្ហាញ​រូបភាព FullHD+  ។
កាមារ៉ា selfie នៅ​ផ្នែក​ខាង​មុខ​ទូរស័ព្ទ​មាន​ទំហំ 25 មេហ្គា​ភីកសែល ជាមួយ f/2.0 ដែល​ក្រុមហ៊ុន Oppo មាន​ហៅ​កាមេរ៉ា​នវ​ថា Selfie Master ។ សម្រាប់​កាមេរ៉ា​ខាង​ក្រោយ ក្រុមហ៊ុន​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ តែ​ក្រុមហ៊ុន​មួយ​នេះ​មាន​អះអាង​ថា​កាមេរ៉ា​មិន​ស្គាល់​រូបភាព​ដែល​អ្នក​ថត​បាន​ដល់ 800 ប្លង់ ដើម្បី​ឲ្យ​មុខងារ AI បញ្ញា​សិប្បនិមិត្ត​កែប្រែ​ពណ៌ និង​ពន្លឺ​បាន​ល្អ​ជំនួស​អ្នក ។
ចំណុច​សំខាន់​មួយ​ទៀត​ដែល​មិន​អាច​ខ្វះ​បាន​ចាប់​ពី​ជំនាន់ Find X មក​នោះ​គឺ បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ VOOC បាន​លឿន​ដោយ​ចំណាយ​ពេល​សាក​តែ 30 នាទី​សម្រាប់​ការ​សាក​ពី​0% ដល់ 58% និង​សាក​តែ​ 5 នាទី អាច​និយាយ​ទូរស័ព្ទ​បាន​ 2 ម៉ោង ឯណោះ ដែល​នេះ​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក​ត្រូវ​ការ​និយាយ​ទូរស័ព្ទ​ច្រើន ។
សម្រាប់​ប្រព័ន្ធ​បញ្ជា​វិញ Oppo មាន​ Color OS 5.2 ដែល​ជា​ផ្ទៃ​បញ្ជា​រចនា​ពី​លើ Android Oreo 8.1 ដើម្បី​ឲ្យ​ទូរស័ព្ទ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការ​មិន​កែប្រែ UI សោះ ។ វា​នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍ ទី 18 ខែ​សីហា​នេះ ដែល​មាន​២​ជម្រើស​ពណ៌ ខៀវ​ប្រដេញ​បៃតង ផ្កាឈូក​ប្រដេញ​ស្វាយ ដែល​ជា​ពណ៌​ទំនើប​ទើប​មាន​ក្នុង​ឆ្នាំ​ 2018 នេះ ។ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា KHGadgets និង​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត ៕







_________________
ប្រភព www.opposhop.cn

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក