Aug 1, 2018

លេច​រូបភាព Oppo R17 នៅ​លើ TENAA ដែល​មិន​ឃើញ​មាន​កន្លែង​ស្កេន​ខ្ចៅ​ដៃ

ព័ត៌មាន​ពី​អ្នក​ស្នង​ដំណែង​របស់ Oppo R15 ត្រូវ​បាន​ផ្ទុះ​ឡើង​កាល​ពី​ម្សិលមិញ​ជាមួយ ​នឹង​ព័ត៌មាន​ដែល​ចេញ​មក​ពី​ក្រុមហ៊ុន Oppo ផ្ទាល់ ។ ក្នុង​ឯកសារ​មួយ​ដែល​បាន​លេច​ធ្លាយ​ចេញ​ពី​គេហទំព័រ TENAA នា​ពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់​វត្តមាន​នៃ​ទូរស័ព្ទ Oppo R17 ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ ។ ការ​បង្ហាញ​នេះ មិន​ច្រើន​ទេ តែ​យើង​កំពុង​តែ​ឆ្ងល់​ថា Oppo R17 ហេតុអ្វី​អត់​មាន​កន្លែង​សម្រាប់​ស្កេន​ខ្ចៅ​ដៃ តើ​ក្រុមហ៊ុន​ Oppo ចង់​ឈប់​ប្រើ​បច្ចេកវិទ្យា​នេះ​ហើយ​ឬ ? ។

ឬ​មួយ​ក្រុមហ៊ុន Oppo អាច​នឹង​ដាក់​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​ លើ​អេក្រង់​ផ្ទាល់​ដូច​ទូរស័ព្ទ Vivo X21 ដែល​កំពុង​លក់​លើ​ទីផ្សារ​សព្វថ្ងៃ ដែល​ឬ​យ៉ាង​ណា ។ ការ​ចុះ​បញ្ជី​នៅ TENAA នេះ​​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​អេក្រង់​ទំហំ 6.3 អ៊ីញ និង​កម្លាំង​ថ្ម​ទូរស័ព្ទ 3,415 mAh  ដែល​ជា​ទំហំ​មួយ​សមរម្យ​ជាមួយ​ទំហំ​អេក្រង់​របស់​វា តែ​វា​មិន​ច្រើន​ សម្រាប់​អ្នក​ចូលចិត្ត​​​ប្រើ​ជាប់​រហូត​នោះ​ទេ ។

លេខ​ម៉ូដែល​ទូរស័ព្ទ​នេះ មាន​លេខ​សំគាល់ PBCM00 និង PBCT00 ។ គួរ​ឲ្យ​ស្ដាយ​ដែល​ព័ត៌មាន​អំពី​ទូរស័ព្ទ Oppo R17 មាន​តែ​ប៉ុណ្ណឹង​ ជា​អ្វី​ដែល​អ្នក​ព័ត៌មាន​អាច​ប្រមូល​បាន ។ យើង​នឹង​រង់ចាំ​ព័ត៌មាន​ពិត​ប្រាកដ​ជា​ច្រើន​ទៀត​ក្នុង​ពេល​ឆាប់​នេះ សូម​កុំ​ភ្លេច​តាមដាន​ជា​មួយ KHGadgets ទាំងអស់​គ្នា ៕
_____________
ប្រភព TENAA

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក