Aug 4, 2018

ក្រុមហ៊ុន Oppo នឹង​ប្រើ​កញ្ចក់​ការ​ពារ​អេក្រង់ Gorilla Glass ជំនាន់​ទី 6 មុន​គេ

Oppo មិន​មែន​ជា​ក្រុម​ហ៊ុន​តូច​ដូច​មុន​ទេ ​ព្រោះ​ជា​រៀងរាល់​ថ្ងៃ​​យើង​តែងតែ​បាន​ឮ​ព័ត៌មាន​អំពី ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​​ចិន​មួយ​នេះ​ ​មិន​ចាញ់​ក្រុមហ៊ុន Samsung និង Huawei ប៉ុន្មាន​ដែរ ។ KHGadgets ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​កញ្ចក់​ការពារ​ឆ្កូត​របស់​ក្រុមហ៊ុន Corning ដែល​ទើប​តែ​នឹង​ចេញ​ជា​ផ្លូវការ​នា​ពេល​ថ្មី​ៗនេះ​នូវ Gorilla Glass ជំនាន់​ទី 6 ។ សូម​អាន កញ្ចក់​ការពារ​ឆ្កូត Gorilla Glass DX និង DX+ សម្រាប់​ប្រើ​ជាមួយ​នាឡិកា​ អាច​កាត់​បន្ថយ​ចំណាំងផ្លាត​បាន​ដល់ 75%

ឥឡូវ​នេះ​មាន​ព័ត៌មាន​មួយ​មក​ថា ក្រុមហ៊ុន Oppo នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ ដែល​មាន​វាសនា​បាន​ប្រើ​កញ្ចក់ Gorilla Glass ជំនាន់​ទី 6 នេះ​មុន​គេ គឺ​មុន​ក្រុមហ៊ុន Apple ដែល​ស្និត​នឹង​ក្រុមហ៊ុន Corning ទៅ​ទៀត ។ មូលហេតុ​ដែល​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ ត្រូវ​ធ្វើ​អ្វី​ឲ្យ​បាន​មុនៗ​គេ​គឺ ដើម្បី​«កេរ្តិ៍ឈ្មោះ» ថា​ខ្លួន​ជា​ក្រុមហ៊ុន​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​ទូរស័ព្ទ អាច​បំពេញ​តម្រូវការ​អតិថិជន​ទាល់​ពេល​វេលា ។

កញ្ចក់​ការពារ​ឆ្កូត Gorilla Glass ជំនាន់​ទី 6 នេះ ត្រូវ​បាន​​​ក្រុមហ៊ុន​និយាយ​ថា​ធុន​ជាប់​ជាង​ជំនាន់​ទី 5 ដល់​ទៅ 2 ដង​ឯណោះ ដូច្នេះ​ទូរស័ព្ទ​ក្រោយៗ ​នឹង​មាន​សមត្ថភាព​កាន់តែ​ល្អ​ប្រសើរ ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រចកដៃ និង​ការពារ​ពី​ការ​ឆ្កូត​នៃ​វត្ថុ​រឹង​នានា ដោយ​មិន​បាញ់​បិទ​ស្គ្រីន​ការពារ​ក៏​បាន​ដែរ ។ Gorilla Glass ជំនាន់​ទី 6 មាន​សមាភាគ​ផ្សំ​ចូល​គ្នា​ថ្មី​ ដែល​ខុស​ពី​ជំនាន់​មុនៗ ដូច្នេះ​ធ្វើ​ឲ្យ​វា​ត្រូវ​បាន ​យក​​ទៅ​ប្រើប្រាស់​ធ្វើ​ជា​កញ្ចក់​ការពារ​ឆ្កូត​លើ​នាឡិកា​វៃ​ឆ្លាត​បាន​ផង​ដែរ ។ ដែល​យើង​ដឹង​ស្រាប់​ហើយ​ថា នាឡិកា​គឺ​ត្រូវ​ការ​ភាព​រឹងមាំ​ជាង​ទូរស័ព្ទ​ខ្លាំង ទើប​អាច​ទប់ទល់​នឹង​ការ​ប៉ះទង្គិច​បាន ។

ទូរស័ព្ទ​ដែល​ជាប់​ឈ្មោះ​​ថា​បាន​ប្រើប្រាស់ កញ្ចក់ Gorilla Glass ជំនាន់​ទី 6 នោះ​គឺ​ប្រហែល​ជា​ទូរស័ព្ទ Oppo R17 ដែល​ជា​ទូរស័ព្ទ​ស៊េរី​ថ្មី​ ស្នង​តំណែង​បន្ទាប់​ពី​ទូរស័ព្ទ Oppo Find X និង Oppo R15 ។ KHGadgets នឹង​ចុះ​ផ្សារ​ពី Oppo R17 នៅ​ពេល​ទូរស័ព្ទ​មួយ​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ក្នុង​អ៊ីនធឺណិត ៕
____________
ប្រភព Corning

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក