Aug 3, 2018

Oppo Find X Lamborghini Edition នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​10 ខែ​សីហា ក្នុង​តម្លៃ 1500 ដុល្លារ

គិត​ថា​ទូរស័ព្ទ​ក្រុមហ៊ុន​សិន​ធូរ​ថ្លៃ​នោះ​ គិត​ខុស​ហើយ ឥឡូវ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទ​Oppo បាន​ប្រកាស​ថា​ខ្លួន​ដាក់​លក់​ទូរស័ព្ទ Oppo Find X ម៉ូដែល Lamborghini Edition ដែល​ជា​ករ​រចនា​រំលេច​ logo រថយន្ត Lamborghini របស់​ប្រទេស​អ៊ីតាលី ក្នុង​តម្លៃ 1500 ដុល្លារ​សហរដ្ឋអាមេរិក ។ ទូរស័ព្ទ​មួយ​នេះ​មិន​ត្រឹម​តែ​រចនា​ជា​ពិសេស​ស ឲ្យ​ស៊ី​គ្នា​នឹង​កំពូល​រថយន្ត Lamborghini ប៉ុណ្ណោះ​ទេ គឺ​មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​រហ័ស​ឈ្មោះ Super VOOC ដែល​សព្វថ្ងៃ​ពុំ​មាន​ក្រុមហ៊ុន​អាច​តាម​ទាន់​នៅ​ឡើយ​ទេ ។
ទូរស័ព្ទ Oppo Find X បាន​ចេញ​លក់​នៅ​ប្រទេស​កម្ពុជា​យើង​ហើយ ក្នុង​តម្លៃ 899 ដុល្លារ និង​មាន​ថែម​ជូន​កាដូ​ ។ តែ​សម្រាប់​ម៉ូដែល Oppo Find X Lamborghini Edition ក្រុមហ៊ុន​មិន​ទាន់​បញ្ចេញ​លក់​នៅ​ឡើយ​ទេ រង់​ចាំ​ដល់​ថ្ងៃ​ទី10 ខែ​សីហា ទើប​លោក​អ្នក​អាច​រក​ទិញ​វា​បាន ។

លក្ខណៈ​ពិសេស​នៃ​ទូរស័ព្ទ Oppo Find X Lamborghini Edition គឺ​មាន​អេក្រង់ 6.42 ប្រភេទ AMOLED ដែល​ស្ថិត​នៅ​ក្រោយ​អេក្រង់​ Super AMOLED បន្តិច ។ ប្រើប្រាស់​បន្ទះ​ឈីប​កំពូល​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ Snapdragon 845 រត់​ជាមួយ​ Ram ទំហំ 8GB បើ​ទោះ​កម្មវិធី ឬ​ហ្គេម​ធំ​ប៉ុណ្ណា​ក៏​អាច​រត់​ដោយ​រលូន​ល្អ​ដែរ ។
ដើម្បី​ឲ្យ​សាក​សម​ទៅ​នឹង​ឈ្មោះ Lamborghini Edition ទូរស័ព្ទ​មួយ​នេះ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ស្រឡាង​មុន​គេ​គឺ Super VOOC ដែល ជា​បច្ចេកវិទ្យា​សាក​ថ្ម​ក្នុង​លឿន​ដ៏​លឿន​មួយ បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Oppo បច្ចេកវិទ្យា​នេះ​ដាច​សាក​ថ្ម​ពី​ 0 ភាគ​រយ ទៅ 100 ភាគ​រយ ដោយ​ចំណាយ​ពេល​តែ 30 នាទី​តែ​ប៉ុណ្ណោះ ក្នុង​ទំហំ​ថ្ម 3400mAh និង​ថាមពល 3730mAh ។

តួ​ខ្លួន និង​ពណ៌​របស់​ទូរស័ព្ទ​នវ​ប្រណិត​ខ្លាំង ស៊ី​គ្នា​ជាមួយ Logo Lamborghini ពណ៌​មាស និង​តួច​ខ្លួន​ពណ៌​ខ្មៅ​ប្រដេញ​ពណ៌ ។ តម្លៃ​ជា​ផ្លូវការ​នៅ​ទី​ផ្សារ​បរទេស​គឺ​មាន​តម្លៃ​ដល់ 1500 ដុល្លារ ដោយ​ថែម​នូវ​កាស​ឥត​ខ្សែ​មួយ O-Free Bluetooth headpones ។ បើ​យើង​ធ្វើការ​ប្រៀបធៀន​ម៉ូដែល​ធម្មតា និង​ម៉ូដែល Lamborghini Edition ឃើញ​ថា​តម្លៃ​ខុស​គ្មាន​ឆ្ងាយ​យក​តែ​មែន​ទេន តែ​សម្រាប់​អ្នក​មាន​រថយន្ត​ដែល​កំពុង​ស្វែងរក​ទូរស័ព្ទ​ឲ្យ​ស៊ី​គ្នា​នឹង​រថយន្ត Lamborghini នោះ នេះ​ជា​ពេល​វេលា​ល្អ​មួយ​ដែល​អ្នក​អាច​មាន​ទូរស័ព្ទ​និង​រថយន្ត​មាន​ប្រេន​ដូចគ្នា​ហើយ ៕
__________________
ប្រភព www.opposhop.cn

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក