Aug 8, 2018

Oppo F9 Pro បង្ហាញ​វីដេអូ​ខ្លី​អំពី​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន VOOC charging

ទូរស័ព្ទ Oppo F9 បាន​ធ្វើ​សកម្មភាព​ផ្សាយ​ព័ត៌មាន​លេច​ធ្លាយ​ខ្លះ និង​ផ្សាយ​ដោយ​ក្រុមហ៊ុន​ខ្លួន​ឯង​ខ្លះ ហើយ​ថ្ងៃ​នេះ Oppo បាន​បង្ហោះ​វីដេអូ​សាកល្បង​ខ្លី​មួយ​របស់ Oppo F9 Pro  ដែល​បាន​បង្ហាញ​ពី​ការ​រចនា​ដែល​មិន​ធម្មតា​មួយ ដែល​ការ​រចនា​នេះ​ក្រុមហ៊ុន Oppo បាន​ដាក់​ឈ្មោះ​ថា Waterdrop Screen (អេក្រង់​ទឹកជ្រោះ) និង​មាន​បន្ថែម​ការ​រចនា​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរស័ព្ទ​ផង​ដែរ ។
[youtube src="SpZexLcIwSA"/]
ក្នុង​វីដេអូ​យើង​ឃើញ​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ខ្នង និង​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ មួយ​ផង​ដែរ ដែល​ជា​អាច​បញ្ជាក់​បាន​ថា Oppo F9 Pro មិន​បាន​លោត​ហក់​ដូច​ទូរស័ព្ទ Oppo Find X ខ្លាំង​ពេក​ទេ ព្រោះ​ស៊េរី Oppo F គឺ​ជា​ទូរស័ព្ទ​​សម្រាប់​វាយ​លុក​ទីផ្សារ​ដែល​រចនា​មាន​រូបរាង​សមរម្យ និង​គ្រឿង​រឹង​មាន​ដំណើរការ​ល្អ ។

ចំណុច​សំខាន់​នៃ​ទូរស័ព្ទ Oppo F9 Pro ដែល​មាន​ផ្សាយ​ក្នុង​វីដេអូ​ខាង​លើ​គឺ​ចង់​បង្ហាញ​ថា ម៉ូដែល Oppo F9 Pro នឹង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ដូច​ម៉ូដែល Oppo Find X ផង​ដែរ នេះ​ជា​ការ​វិវឌ្ឍន៍​ថ្មី​មួយ​នៃ​បច្ចេកវិទ្យា​របស់ Oppo ដែល​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​អាច​តាម​ទាន់​នោះ​ទេ ។ ក្នុង​វីដេអូ​បង្ហាញ​ថា​គ្រាន់តែ​សាក​រយៈពេល 5 នាទី អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​ប្រើប្រាស់​មុខងារ Call បាន​ 2 ម៉ោង​ឯណោះ  ដែល​ជា​ពិត​ជា​មាន​សារ​ប្រយោជន៍​ សម្រាប់​អ្នក​ត្រូវ​ការ​ទូរស័ព្ទ​បន្ទាន់ៗ ដើម្បី​និយាយ ។

យោង​តាម​របាយ​ការណ៍​មុនៗ ស៊េរី F9 នេះ​នឹង​អាច​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុន​នេះ ឬ​អាច​ចេញ​ក្នុង​ខែ​នេះ បើសិន​ក្រុមហ៊ុន​ចង់​ចេញ​ឲ្យ​បាន​លឿន​នោះ ។ សូម​រំលឹក​ដែរ​ថា Oppo F7 គឺ​ជា​គូប្រកួត​របស់ Vivo V9 ដូច្នេះ​យើង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា​តើ Oppo F9 ត្រូវ​ប្រកួត​នឹង Vivo ស៊េរី​ណាមួយ​ដែរ !!! ៕










______________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក