Aug 11, 2018

Oppo F9 ​បង្ហាញ​ល្បឿន​របស់​ខ្លួន​លើ Geekbench

រំលឹក​ដល់ Oppo F7 ដែល​មាន​ចេញ​លក់​រួច​ហើយ​ក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ដោយ​បាន​ទួល​ស្គាល់​ទាំង​គុណភាព និង​តម្លៃ​ថា​ជា​ទូរស័ព្ទ​មាន​រាង​ស្អាត​កម្លាំង​ម៉ាស៊ីន​លឿន​ល្អ ។ ឥឡូវ​នេះ​អ្នក​បន្ត​វេន​ពី F7 បាន​បង្ហាញ​ខ្លួន​ក្នុង​គេហទំព័រ​តេស្ដ​ល្បឿន​ទូរស័ព្ទ Geekbench ។

លក្ខណៈ​សម្បត្តិ​របស់​វា​គឺ​ការ​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន និង​មាន​កែប្រែ​ផ្ទៃ​អេក្រង់​ឆក​ខាង​មុខ​ឲ្យ​មាន​សភាព​តូច​ជាង​មុន  ហើយ​ទៅ​រាង​ស៊ិចស៊ី និង​មិន​បាំង​ខ្លាំង​ដូច iPhone នោះ​ទេ ។ Oppo F9 បាន​ប្រើប្រាស់​បន្ទះ​ឈីប Helio P60 របស់​ក្រុមហ៊ុន Mediatek រត់​ជាមួយ​ Ram 6GB  កម្លាំង​ម៉ាស៊ីន​ប៉ុណ្ណេះ​គឺ​ល្អ​ប្រសើរ​ច្រើន​ទាំង​ការ​លេង​ហ្គេម​ និង​ការ​ថត​វីដេអូ​កម្រិត 4K ។
ស្មាតហ្វូន​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​អេក្រង់​ទំហំ 6.3 អ៊ីញ មក​ជាមួយ​នឹង​ម៉ូដ​ឆក​រាង​ត្រីកោណ​តូច​មួយ ។ វា​នឹង​មាន​កាមេរ៉ា selfie ទំហំ 25 មេហ្គា​ភីកសែល ដែល​ជា​កាមេរ៉ា​ស្រដៀង​នឹង​ជំនាន់ F7 ផង​ដែរ ។ កាមេរ៉ា​ខាង​ក្រោយ​គេ​សង្ឃឹម​ថា​វា​នឹង​មាន​ទំហំ​ជាង​ជំនាន់ F7 បន្តិច​ តែ​នៅ​ពេល​នេះ​ពាក្យ​ចចាមអារ៉ាម​បង្ហាញ​ថា​វា​នឹង​មាន​ទំហំ 16 MP + 2 MP ។

ចំណុច​ដែល​ទាក់ទាញ​ខ្លាំង​នៅ​ក្នុង​ជំនាន់​នេះ​គឺ បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ឈ្មោះ VOOC ដែល​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​បង្កើត​ដោយ Oppo ផ្ទាល់​តែ​ម្ដង ហើយ​សព្វថ្ងៃ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​អាច​ឈរ​ក្បែរ​នៅ​ឡើយ​ទេ គឺ​លឿន​ដាច់​គេ​តែ​ម្ដង ដោយ​ចំណាយ​ពេល​តែ 5 នាទី អាច​ឲ្យ​ទូរស័ព្ទ​និយាយ​បាន 2 ម៉ោង​ឯណោះ ។
__________
ប្រភព http://browser.geekbench.com/v4/cpu/9332916

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក