Aug 3, 2018

OnePlus 3 និង 3T ​ត្រៀម​នឹង​ឡើង​ទៅ Android P នៅ​ពេល​ឆាប់​ៗនេះ

OnePlus គឺ​ជា​ក្រុមហ៊ុន​ដែរ​ព្យាយាម​ចេញ​ទូរស័ព្ទ​ក្នុង​មួយ​ឆ្នាំ​តែ ២ ស៊េរី​តែប៉ុណ្ណោះ ជាមួយ​រូបរាង​និង​រចនា​ទាំង​ផ្នែក​ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង ដោយ​ប្រុងប្រយ័ត្ន ។ ដែល​ថ្មីៗ​នេះ​ក្រុមហ៊ុន OnePlus បាន​ចេញ​ស៊េរី​ចុង​ក្រោយ​របស់​ខ្លួន​គឺ OnePlus 6 ដែល​ជា​ទូរស័ព្ទ​មាន​តម្លៃ​សមរម្យ​មួយ មក​ជាមួយ​នូវ​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ និង​កាមេរ៉ា​មាន​សមត្ថភាព​គួរឲ្យ​កោត​សរសើរ ព្រោះ​វា​ត្រូវ​បាន​ចាត់​ចូល​ជា​កំពូល​ទូរស័ព្ទ​ទាំង 15 លើ​ពិភពលោក​ដែល​មាន​កាមេរ៉ា​ល្អ​ ។

ឥឡូវ​នេះ​ក្រុមហ៊ុន OnePlus បាន​ប្រកាស​ថា​ខ្លួន​នឹង​នាំ​យក​ប្រព័ន្ធ​ដំណើរការ Android P ដែល​ត្រៀម​នឹង​ចេញ​នា​ពេល​ខាង​មុខ​នោះ យក​មក​បំពាក់​ឲ្យ OnePlus 3 និង 3T ដែល​ចេញ​កាលពី​ឆ្នាំ 2016  និយាយ​រួម​ចាប់ ពី​ស៊េរី​នេះ​ឡើង​គឺ​នឹង​បាន​រសជាតិ Android P ទាំងអស់​គ្នា ។ ដែល​នេះ​ខុស​ពី​ក្រុមហ៊ុន​ដទៃ​ដែល​សូម្បី​តែ​ស៊េរី​ឆ្នាំ​មុន ខុស​គ្នា​តែ​មួយ​ឆ្នាំ ក៏​មិន​បាន​ទទួល​បាន​បន្ទាន់​សម័យ​ឡើង​ទៅ Android P នេះ​ដែរ ។

សម្រាប់​ថ្ងៃ​ដាក់​ឲ្យ​បន្ទាន់​សម័យ​នៅ​ពេល​ណា​នោះ KHGadgets នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ព្រោះ​ថា Android P ក៏​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដែរ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ទាំងអស់​គ្នា ។ តែ​ដំណឹង​មួយ​នេះ​ជួយ​ឲ្យ​ម្ចាស់ OnePlus 3 និង 3T ដែល​កំពុង​កាន់​វា​នៅ​នឹង​ដៃ ត្រៀម​ចិត្ត​សប្បាយ​ទទួល​យក Android P ចុះ ៕
_______________
ប្រភព OnePlus
សូម​អាន​​អត្ថបទ ៖
- ផ្ទៃ​ចុច​បញ្ជា OxygenOS 5.1.9 សម្រាប់​ទូរស័ព្ទ OnePlus 6 បាន​កែប្រែ​​​លើ​មុខងារ​បង្កើន​គុណភាព​កាមេរ៉ា
- ទូរស័ព្ទ OnePlus 6 ទទួល​បាន​ 96 ពិន្ទុ​តេស្ដ​កាមេរ៉ា​ពី DxOMark ដែល​យក​ឈ្នះ iPhone 8 Plus និង Galaxy Note8

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក