Aug 2, 2018

Nokia និង T-Mobile​ ប្រកាស​​សហការ​គ្នា​ក្នុង​តម្លៃ 3.5 ពាន់​លាន​ដុល្លារ ដើម្បី​​កសាង​បណ្ដាញ 5G

បណ្ដាញ 5G នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ​នេះ​ហើយ កិច្ចព្រមព្រៀង​តម្លៃ 3.5 ពាន់​លាន​ដុល្លារ​នេះ នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន Nokia ផ្ដល់​គ្រឿង​ម៉ាស៊ីន និង​ផ្នែក​កម្មវិធី និង​របៀប​សេវាកម្ម​ដល់​ក្រុមហ៊ុន T-Mobile US ដើម្បី​អភិវឌ្ឍន៍​និង​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដាញ 5G នៅ​ទូទាំង​ប្រទេស ។ សម្រាប់​អតិថិជន Sprint ក៏​អាច​ទន្ទឹង​រង់ចាំ​ចំពោះ​អនាគត​ស្មាតហ្វូន 5G ផង​ដែរ ដោយសារ​តែ​ការ​ច្របាប់​បញ្ចូល​គ្នា​ជា​មួយ​ក្រុមហ៊ុន T-Mobile ។ បណ្ដាញ​នេះ​មាន​រយៈ​កំពស់ 600MHz និង​មាន​ល្បឿន​បញ្ជូន 28GHzកង់រលកមីលីម៉ែត្រខ្ពស់ ។

យើង​រង់ចាំ​មើល​ថា​តើ​ទូរស័ព្ទ​ម៉ូដែល​ណា​ដែល​ជា​ទូរស័ព្ទ​មាន​5G មុន​គេ ហើយ​ប្រទេស​ណា​ដែល​មាន 5G ប្រើប្រាស់​មុន​គេ​ដែរ​នោះ ។ សម្រាប់​ប្រទេស​កម្ពុជា KHGadgets ជឿ​ថា 5G អាច​នឹង​ជំរុញ​ប្រទេស​កម្ពុជា​ ឲ្យ​មាន​សេវាកម្ម​ថ្មីៗ​ដូចជា ការ​មើល​រឿង ការ​បង្ហោះ​វីដេអូ និង​ការ Live បាន​រឹត​តែ​ស្រួល​ជាង​មុន ព្រោះ​ថា សព្វ​ថ្ងៃ​នេះ មិន​ថា 4G ឬ Wifi ទេ សុទ្ធ​តែ​មាន​ល្បឿន​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​អ្នក​ចង់ Live ទៅ​កាន់​ពិភពលោក​នៅ​ឡើយ ៕
___________
ប្រភព nokia

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក