Aug 7, 2018

គំរូ​ព្រាង​ទូរស័ព្ទ Motorola Moto RAZR 2018 ដែល​មាន​គែម​លើ​ក្រោម ​រាង​កោង​ស្អាត​អស្ចារ្យ

Motorola ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដ៏​ខ្លាំង​មួយ​កាល​ពី​​អតីតកាល ជំនាន់​ដែល​គេ​កំពុង​ពេញ​និយម​ទូរស័ព្ទ​បត់ ដែល​កាល​នោះ​​អ្នក​ណាៗ​ក៏​ស្គាល់​នូវ​ទូរស័ព្ទ​បត់​របស់ Motorola ដែល​មាន​រាង​ស្ដើង​ និង​មាន​គែម​លើ​ក្រោម​​កោង​ ។ តែ​សព្វ​ថ្ងៃ​នេះ Motorola លែង​ជា​ក្រុមហ៊ុន​ល្បីល្បាញ​ខាង​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន ទៀត​ទេ ។

ថ្មី​ៗនេះ​ មាន​អ្នក​រចនា​ផលិតផល​មួយ​រូប​ឈ្មោះ Arun Shah បាន​សាកល្បង​គូរ​ព្រាង​ម៉ូដ​ទូរស័ព្ទ Motorola Moto RAZR 2018 តាម​រូបមន្ត Solidworks និង Keyshot របស់ Motorola ដែល​​ធ្លាប់​បាន​ចេញ​លក់​ពី​អតីតកាល​ យក​មក​ផ្សំ​ផ្គុំ​ចូល​គ្នា ដើម្បី​បង្កើត​បាន​ជា​រូបរាង​ទូរស័ព្ទ​តាម​បែបផែន​របស់​ក្រុមហ៊ុន Motorola នា​សម័យ​ស្មាតហ្វូន​នេះ ។

តាម​រូបរាង​យើង​ឃើញ​ពី​ភាព​ SEXY នៃ​គែម​ខាង​លើ​និង​ខាង​ក្រោម ជា​រាង​កោង​ រំលេច​នូវ​កាមេរ៉ា​ខាង​មុខ​នៅ​ចំកណ្ដាល​ផ្នែក​ខាង​លើ​អេក្រង់ 5.8 អ៊ីញ ​ប្រភេទ OLED រាង​ឆក​បន្តិច តែ​មើល​ទៅ​ស្អាត​គួរ​ឲ្យ​ចង់​ប្រើប្រាស់ ។ រូបរាង​បែប​នេះ​មិន​មែន​ថ្មី​ចែស​នោះ​ទេ វា​មើល​ទៅ​ដូចជា​ទូរស័ព្ទ sony ericsson neo ដែល​ត្រូវ​បាន​ Update រូបរាង​ថ្មី​ ជាជាង​ទូរស័ព្ទ Motorola ។ តែ​យ៉ាងណា KHGadgets សង្ឃឹម​ថា នឹង​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ណាមួយ ហ៊ាន​កែច្នៃ​អេក្រង់​ទូរស័ព្ទ​ឲ្យ​មាន​រាង​កោង​បែប​នេះ​នៅ​ថ្ងៃ​អនាគត​មិន​ខាន​ឡើយ ៕
_______________
ប្រភព behance

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក