Aug 14, 2018

នេះ​ជា​ទូរស័ព្ទ Moto P30 ដែល​ក្រុមហ៊ុន​ច្រឡំ​បង្ហាញ​មុន​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ

នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន Motorola បាន​ចុះ​បញ្ជី​ម៉ូដែល Moto P-series របស់​ខ្លួន នៅ​លើ​គេហទំព័រ​របស់​ខ្លួន មុន​ថ្ងៃ​ចេញ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន ទី15 ខែ​សីហា ។ ហើយ​ពេល​នេះ​ការ​លេច​ធ្លាយ​មាន​លក្ខណៈ​ទូលំទូលាយ​ដែល​វា​នឹង​មិន​មាន​ការ​ស្រមើស្រមៃ​អ្វី​ឡើយ ។ ជាក់​ស្ដែង​រូបភាព​ដែល​លេច​ធ្លាយ និង​លក្ខណៈ​ពិសេស​ទាំងអស់​ត្រូវ​បាន​ថត​ចេញ​ពី​គេហទំព័រ​ផ្លូវការ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ត្រូវ​បាន​ក្រុមហ៊ុន Motorola ដក​ចេញ​វិញ​បាត់​ហើយ ។
ទូរស័ព្ទ​មួយ​នេះ​មក​ជាមួយ​រចនាបថ កញ្ចក់​ក្រាល​ទាំង​មុខ​និង​ក្រោយ ដែល​មាន​ស៊ុម​ជា​លោហៈ​អាលុយមីញ៉ូម អេក្រង់​មាន​គែម​កោង និង​ស្ដើង តែ​មានឆក តាម​ម៉ូដ​ទូរស័ព្ទ Apple iPhone X ។ បើ​យើង​មើល​មួយ​ភ្លែត​ អាច​នឹង​ច្រឡំ​ជាមួយ​ទូរស័ព្ទ Lenovo Z5 ។ Moto P30 មក​ជាមួយ​ជម្រើស​ពណ៌​ចំនួន ៣ ដែល​មាន ខ្មៅ ស និង​ពណ៌​ប្រដេញ ។
Motorola Moto P30 ប្រើប្រាស់​បន្ទះឈីប Snapdragon 636 ដែល​មាន​ Ram 6GB មាន​ជម្រើស​ទំហំ​ផ្ទុក 2 គឺ 64GB និង 128GB ។ អេក្រង់​មាន​ទំហំ 6.2 អ៊ីញ សមាមាត្រ 19:9 aspect ratio ដែល​មាន​ឆក ជាមួយ​នឹង​កាមេរ៉ា​ខាង​មុខ​ទំហំ 12 មេហ្គា​ភីកសែល (f/1.8) , មាន​បច្ចេកវិទ្យា AI និង AR មក​ជាមួយ​ផង​ដែរ ។
ផ្នែក​ខាង​ក្រោយ​យើង​ឃើញ​មាន​កាមេរ៉ា​ភ្លោះ 16 + 5 មេហ្គា​ភីកសែល ។ ជាមួយ​នឹង​ថ្ម​មាន​ទំហំ 3000mAh ហើយ​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ក្នុង​កម្លាំង​ភ្លើង 18W មក​ផង​ដែរ ។ វា​ដំណើរការ​ដោយ Android និង​ផ្ទៃ​បញ្ជា​របស់​ក្រុមហ៊ុន Motorola ផ្ទាល់ ។

លក្ខណៈ​ពិសេស​បន្ថែម​ទៀត​រួម​មាន ប្រព័ន្ធ​សំឡេង Dolby 360 និង​មុខងារ​ចែក​អេក្រង់​ប្រើ​បាន​កម្មវិធី ២​ក្នុង​ពេល​តែ​មួយ ។ សម្រាប់​តម្លៃ​ Moto P30 មាន​នឹង​មាន​តម្លៃ 290 ដុល្លារ សម្រាប់​ម៉ូដែល​មាន Ram 6GB និង​អង្គ​ផ្ទុក​ទំហំ 64GB ៕









________________
ប្រភព 91mobiles.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក