Aug 9, 2018

MikroTik Routers រាប់​ម៉ឺន​គ្រឿង កំពុង​ត្រូវ​បាន​ឆ្លង​មេរោគ

ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​​ព័ត៌មាន​វិទ្យា បាន​រក​ឃើញ​យ៉ាង​ហោច​ណាស់​មេរោគ​ប្រភេទ Malware ចំនួន​បី ដែល​កំពុង​​តែ​ឆ្លង​ទៅ​កាន់ MikroTik រាប់​ម៉ឺន ដែល​ជា​ពិសេស​នោះ គឺ MikroTik Routers ដែល​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។
ទោះ​ជា​យ៉ាង​ណា អ្នក​ស្រាវ​ជ្រាវ​បាន​បន្ត​ទៀត​ថា វា​នឹង​អាច​រីក​រាល​ដាល​ដល់​ឧបករណ៍ MikroTik ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក។ នេះ​មិនមែន​ជា​លើក​ទីមួយ​នោះ​ទេ​ដែល Router របស់ MikroTik ត្រូវ​បាន​កំណត់​គោលដៅ​នៃ​ការ​ឆ្លង​មេរោគ។
នៅ​ខែ​មីនា​ឆ្នាំ​នេះ​ផង​ដែរ ក្រុម Hacking APT ក៏​ធ្លាប់​បាន​ធ្វើ​ការ​ជ្រៀត​ចូល និង​ទាញ​យក​ផល​ប្រយោជន៍​ពី​ភាព​ងាយ​រងគ្រោះ នៅ​ក្នុង​ប្រព័ន្ធ MikroTik នេះ​ដែរ។ វា​ជា​ពេល​មួយ ដែល​អ្នក​គ្រប់​គ្រង​បណ្ដាញ​ទាំង​អស់ ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ​មើល​ប្រព័ន្ធ​នៃ​ការ​ដំឡើង​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ជៀសវាង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង ដែល​មិន​អាច​ស្រោច​ស្រង់​បាន។
__________________
ប្រភព ៖ បរទេស
ដោយ៖ Chansanith

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក