Aug 10, 2018

Meizu 16X បង្ហាញ​ខ្លួន​ក្នុង Geekbench ដោយ​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 710 SoC

Meizu 16 និង 16 Plus បង្ហាញ​ខ្លួន​ចំ​ពេល ​ដែល​ពិភពលោក​កំពុង​បាក់​​ទៅ​មើល​​ Samsung Galaxy Note9 រហូត​ដល់​ជាប់​លេខ​មួយ​ដែល​ជា​ប្រធានបទ​ព័ត៌មាន ​ដែល​គេ​កំពុង​ស្វែងរក​មើល​ច្រើន ជាង​គេ ។ ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា​ក្រុមហ៊ុន Meizu 16 មិន​មាន​អ្នក​ចង់​ដឹង​នោះ​ទេ គ្រាន់តែ​ចេញ​មក​ចំ​ពេល​មាន​ព្យុះភ្លៀង ។

ទូរស័ព្ទ​នេះ​ត្រូវ​​បាន​គេ​ឃើញ​ប្រើប្រាស់ Snapdragon 710 រត់​ជាមួយ Ram 6GB ដែល​វា​បង្ហាញ​​ខ្លួន​រួច​ហើយ​លើ Geekbench ។ ល្បឿន​របស់​ទូរស័ព្ទ​នេះ​ប្រហាក់ប្រហែល​នឹង​ទូរស័ព្ទ Mi 8 SE ដែល​ប្រើ Snapdragon 710 ដូច​គ្នា​អញ្ចឹង​ដែរ ។
____________
ប្រភព https://browser.geekbench.com/v4/cpu/9335226

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក