Aug 13, 2018

គំរប់​ខួប​១០​ឆ្នាំ ​ស្ទូឌីយូ Marvel ដាក់​បញ្ចាំង​រឿង​វីរបុរស​ម្ដង​ទៀត​​ក្នុង​កម្រិត​យក្ស IMAX នៅ​អាមេរិក

ស្ទូឌីយូ Marvel មក​ដល់​ពេល​នេះ​គឺ​គំរប់​​10 ឆ្នាំ​មក​ហើយ ដែល​ខ្លួន​បាន​ផលិត​រឿង​វីរបុរស ដែល​ដក​ស្រង់​ចេញ​ពី​សៀវភៅ​គំនូរ​របស់​ខ្លួន ឲ្យ​ក្លាយ​ជា​ភាពយន្ត​វិទ្យាសាស្ត្រ​ច្នៃ​ប្រតិដ្ឋ  ស្ដែងៗ​ដូច​ពិត ។ ស្ទូឌីយូ Marvel នឹង​រៀបចំ​មហោស្រព​ភាពយន្ត​របស់​ខ្លួន ដែល​នៅ​ចន្លោះ​ថ្ងៃ​ទី​ 30 ខែ​សីហា ដល់​ថ្ងៃ​ទី 6 ខែ​កញ្ញា ហើយ​ប្រិយមិត្ត​អាច​ស្វែងរក​មើល​រឿង​របស់ ស្ទូឌីយូ Marvel ជា​ថ្មី​ម្ដង​ទៀត​បាន​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​នោះ​ទូទាំង​អាមេរិក​ខាង​ជើង ឯ​សម្រាប់​ប្រទេស​កម្ពុជា ប្រហែល​ជា​អាច​មាន​បញ្ចាំង​ផង​ដែរ ព្រោះ​ឥឡូវ​នេះ​ខ្មែរ​យើង​មាន​រោង​ភាព​យន្ត​ប្រភេទ IMAX នេះ​ដែរ​ហើយ គឺ​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប AEON MALL (Phnom Penh) ។

នេះ​ជា​ឱកាស​កម្រ​មាន សម្រាប់​លោកអ្នក​ដែល​ចង់​ទស្សនា​ខ្សែ​ភាពយន្ត ក្នុង​កម្រិត​រូបភាព IMAX ដែល​មាន​ដូចជា : Iron Man, The Incredible Hulk និង Captain America: The First Avenger ​សុទ្ធ​សឹង​ជា​រឿង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា​ជុំវិញ​ពិភពលោក ដែល​កាល​បញ្ចាំង​លើ​ដំបូង ភាពយន្ត​ខាង​លើ​ មិន​ទាន់​មាន​ដល់​ខ្នាត IMAX នោះ​ទេ ។

បច្ចេកវិទ្យា IMAX នាំ​មក​នូវ​រូបភាព​ច្បាស់​អស្ចារ្យ អេក្រង់​ធំ​ជាង​មុន 4ដង ជាមួយ​នឹង​វ៉ែនតា 3D មាន​ទំហំ​ធំ អាច​ពាក់​ពី​លើ​វ៉ែនតា​ធម្មតា​បាន ។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស ភាពយន្ត​លក្ខណៈ 3D មាន​គុណភាព​ភ្លឺ​ច្បាស់​ដូច​នៅ​ចំពោះ​មុខ​អ្នក​ផ្ទាល់​តែម្តង ។ រីឯ​ប្រព័ន្ធ​សំឡេង​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដែល​មាន សម្លេង​ផ្សេងៗ 10ដង ច្រើន​ជាង​ប្រព័ន្ធ​សម្លេង​ធម្មតា៕
_____________
ប្រភព Marvel

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក