Aug 4, 2018

ចុច Like ឈ្នះ​លុយ​សុទ្ធ​វាល់​លាន អ្នក​ណា​ចាញ់​បោក​ខ្លះ​លើក​ដៃ !!!

ថ្មីៗនេះ​ឃើញ​​មាន​អ្នក​លេង​ Facebook ​មួយ​ចំនួន កំពុង​ចែករំលែក​វីដេអូ​របស់ គណនី​ឈ្មោះ Dwayne Johnson ដែល​ខ្មែរ​យើង​ស្គាល់ គាត់​​ថា​ជា​កីឡា​កាស ដឺរ៉ក់ ដើម្បី​ឈ្នះ​រង្វាន់​ប្រាក់​លាន !! ។ គណនី​បោកប្រាស់​ប្រភេទ​នេះ​មាន​ជា​ច្រើន​មក​ហើយ គេ​បង្កើត​ការ​បោកប្រាស់​នេះ​ឡើយ ​ដើម្បី​​ប្រមូល​​អ្នក​ចុច Like គណនី ឬ page របស់​គេ ដែល​អាច​យក Page នោះ​ទៅ​លក់​បាន​លុយ​សម្រាប់​អ្នក​ចង់​បាន Page យក​ទៅ​ផ្សព្វផ្សាយ​ផលិតផល ​​របស់​អ្នក​ខ្ជិល​បង្កើត​ Page ចាំ​តែ​ទិញ Page ដែល​មាន​ចំនួន​អ្នក Like ហើយ​ស្រាប់ៗ ទៅ​តាម​តម្លៃ​ទីផ្សារ​ដែរ​គេ​ចរចា​ត្រូវរ៉ូវ​គ្នា ។

តាម​ពិត​ទៅ​នៅ​ក្នុង​វីដេអូ​នៃ Page ផ្លូវការ​របស់​គាត់​នៃ​ការ​ប្រគល់​កូនសោ​​ឡាន​ជាដើម​គឺជា​ការពិត តែ​ការ​ផ្តល់​រង្វាន់​ទាំងនោះ​សំរាប់​ក្រុម​ការងារ Hollywood របស់​គាត់​ដែល​បាន​ពលី​ជីវិត​ដើម្បី​បេស​កកម្ម​នៃ​ការ​ថត​ភាពយន្ត របស់​គាត់​ប៉ុណ្ណោះ​។ អ្នកខ្លះ​ត្រូវ​បាក់​ឆ្អឹងឆ្អែង​​ថែម​ទៀត​ផង​ដើម្បី​ទទួល​​បាន​​នូវ​ភាព​យន្ត​ដ៏​អស្ចារ្យ​មួយ។ ការ​លះបង់​របស់​ក្រុម​បែបនេះ​ហើយ​បានជា​The Rock ហ៊ាន​ចំណាយ​ឡាន​ស្រស់ៗ​ប្រគល់​ជូន​ពួកគេ(អ្នក​អាច​ចូល​ទៅ​មើល​ផេក​ផ្លូវការ​របស់​គាត់​បាន)។
សរុប​សេចក្តី​មកវិញ​ការ​ផូស​មួយ​ចំនួន​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មិន​មាន​ភស្តុតាង​ណា​ដែល​បញ្ជាក់​ការពិត​ទេ​​ហើយ​អ្នក​គួរ​ស្តាប់​វីដេអូ​ដែល​គាត់​និយាយ​អោយ​បាន​ច្បាស់​សិន។​ចំពោះ​តារា​ល្បី​គេ​កម្រ​លេង​ជា​គណនី​ផ្ទាល់​បែបនេះ​ណាស់​សូម​កុំ​គិត​អ្វី​ងាយៗ​ពេក​Page ផ្លូវការ​របស់ The Rock មាន​សញ្ញា​ធិក​ដែល​បាន​បញ្ជាក់​ត្រឹម​ត្រូវ​ពី Facebook។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក