Aug 6, 2018

LG ប្រកាស​ទូរស័ព្ទ Q8 (2018) ជាមួយ​អេក្រង់ 6.2 អ៊ីញ និង​មាន​ប៊ិក

ជិត​ដល់​ថ្ងៃ​ប្រកាស​ទូរស័ព្ទ Samsung Galxy Note9 តែ​ឥឡូវ​នេះ​សម្រាប់​តែ​ក្រុមហ៊ុន LG បាន​ធ្វើ​ការ​ប្រកាស​ទូរស័ព្ទ​របស់​ខ្លួន​មួយ​ម៉ូដែល ​ដែល​មាន​ប៊ិក​ចុច​ផង​ដែរ​គឺ LG Q8 (2018) ដែល​ជា​ប្រភេទ​ទូរស័ព្ទ​មាន​តម្លៃ​មធ្យម ងាយស្រួល​ក្នុង​ការ​កត់ត្រា​ការងារ​ប្រចាំ​ថ្លៃ​របស់​លោកអ្នក​ ។

ទូរស័ព្ទ​​កម្រិត​មធ្យម​មួយ​នេះ បំពាក់​ដោយ​អេក្រង់​ទំហំ 6.2 អ៊ីញ និង​មាន​ប៊ិក​ចុច ជំនួយ​ដល់​ការ​កត់​ត្រា​ផ្សេងៗ ។ វា​ប្រើប្រាស់​បន្ទះ​ឈីប​ប្រភេទ Snapdragon 450 (បច្ចេកវិទ្យា 14 nm) មាន CPU 8 គ្រាប់ រត់​ក្នុង​ល្បឿន 1.8 GHz និង​មាន ​Ram 4GB ជាមួយ​នឹង​អង្គ​ផ្ទុក​ឯកសារ​បាន​ដល់ 64GB ។ យើង​អាច​បន្ថែម​ទំហំ​ផ្ទុក​ជាមួយ​កាត microSD បាន់​ដល់​ទំហំ 2 TB តែ​ជាក់​ស្ដែង​វា​ស្គាល់​ត្រឹម 512 GB តែ​ប៉ុណ្ណោះ ដែល​ជា​ទំហំ​កម្រ​មាន​គេ​ទិញ​ប្រើប្រាស់​ណាស់ ។
ក្រុមហ៊ុន LG នៅ​បន្ត​រក្សា​នូវ​កាមេរ៉ា​ដែល​អាច​ចប់​មុំ​បាន​ធំ​ទូលាយ សម្រាប់​ទូរស័ព្ទ​របស់​ខ្លួន​មួយ​នេះ ជា​ជាង​ការ​បមពាក់​កាមេរ៉ា​ដែល​អាច ​Zoom បាន​ច្រើន​ដង​ទៅ​​វិញ ។ កាមេរ៉ា​នេះ​មាន​ទំហំ 16 មេហ្គា​ភីកសែល ជាមួយ​បច្ចេកវិទ្យា PDAF គណនា​ពន្លឺ​និង​រយៈ​ចំងាយ និង​មាន​ភ្លើង​ flash មួយ​គ្រាប់​ជំនួយ​ពេល​ថត​រូបភាព​ក្នុង​ទី​ងងឹត​មក​ផង​ដែរ ។ នៅ​ផ្នែក​កាមេរ៉ា​ខាង​មុខ វា​មាន​ទំហំ​ 5 មេហ្គា​ភីកសែល ដែល​អាច​ចាប់​មុំ​បាន​ធំ​ទូលាយ ងាយស្រួល​ដល់​ការ​ថត​រូបភាព​ជុំ ។

សម្រាប់​ការ​តភ្ជាប់​នានា ទូរស័ព្ទ​មាន​ប៊ិក​និង​តម្លៃ​មធ្យម​មួយ​នេះ មាន​រន្ធ​សាក​ថ្ម​ប្រភេទ USB-C ។ មាន​បច្ចេកវិទ្យា Bluetooth , Wi-Fi ប្រភេទ 802.11 standards , រន្ធ​ដោត​កាស​3.5mm និង​មាន​វិទ្យា​ FM មក​ជាមួយ​ស្រាប់ ។ ទូរស័ព្ទ LG Q8 (2018) នេះ​មាន​បំពាក់​បច្ចេកវិទ្យា​សំឡេង DTS:X 3D Surround Sound និង Hi-Fi Quad DAC ដែល​ប្រភេទ​ឯកសារ​ចាប់​ចម្រៀង​កម្រិត​ខ្ពស់​មួយ ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ ។ ជារឿង​ដគួ​ឲ្យ​ចម្លែក​មួយ​គឺ​ទូរស័ព្ទ​នេះ​ក៏​មាន​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក IP68 មក​ជាមួយ​ផង​ដែរ ៕
______________
ប្រភព social.lge.co.kr

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក