Aug 1, 2018

LG នឹង​បញ្ចេញ​ទូរស័ព្ទ LG V35 Signature Edition ដែល​មាន​តម្លៃ​ប្រហែល $1,790

ក្រុមហ៊ុន LG កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​បញ្ចេញ​ស្មាតហ្វូន​ទំនើប​មួយ​ម៉ូដែល​ទៀត ដែល​នឹង​ចេញ​លក់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុន​នេះ ។ ទូរស័ព្ទ​នេះ​វា​មិន​មាន​តម្លៃ​សមរម្យ​ដូច V30S ThinQ,  G7 ThinQ, និង V35 ThinQ ឡើយ !!! មួយ​ម៉ូដែល​នេះ​គឺ​ផលិត​ជា​ពិសេស​សម្រាប់​អ្នក​​សល់​លុយ ចង់​បាន​ទូរស័ព្ទ​ទំនើប ហើយ​មាន​សារធាតុ​ផលិត​រឹងមាំ ឲ្យ​សាក​សម​ទៅ​នឹង​តម្លៃ​​នាឡិកា​ដៃ​ដែល​អ្នក​មានៗ​គែ​តែងតែ​ពាក់​ទៅ​ធ្វើការ ។

ទូរស័ព្ទ​មួយ​ម៉ូដែល​នេះ​ត្រូវ​បាន​ហៅថា​ LG V35 Signature Edition ហើយ​វា​នឹង​បង្ហាញ​ខ្លួន​ក្នុង​ទឹក​ដី​កំណើត​របស់​ខ្លួន គឺ កូរ៉េ​ខាង​ត្បូង ដើម្បី​មក​ស្នង​ដំណែង​ V30 Signature Edition ដែល​ចេញ​កាលពី​​ខែ​ធ្នូ ឆ្នាំ​មុន ។ វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​តម្លៃ​ដូចមុន ឬ ថ្លៃ​ជាង​មុន​បន្តិច ដែល​តម្លៃ​អាច​នឹង​ជិត $1,800 (មួយ​ពាន់​ប្រាំបី​រយ​ដុល្លារ​សហរដ្ឋអាមេរិក)  ស្ដាប់​មើល​ទៅ​ដូច​ថ្លៃ​ណាស់ តែ​បើ​គិត​ពី​វត្ថុធាតុ​ក្នុង​ការ​ផលិត​ជំនាន់​នេះ​វិញ គឺ​មិន​ថ្លៃ​ទេ ហើយ​ឆ្នាំ​ថ្មី​នេះ Apple ក៏​ត្រៀម​នឹង​ផលិត​ជំនាន់ iPhone ថ្លៃ​ផង​ដែរ ដើម្បី​បំពេញ​បំណង​អ្នក​ដែល​សល់​លុយ​ចង់​បាន​របស់​ថ្លៃ​លើស​គេ ។
សូម​រំលឹក​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ Porsche ដែល​មាន​កូន​ក្រុមហ៊ុន Porsche Design តែងតែ​ដើរ​ទាក់ទង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​នានា​ជា​ពិសេស​ជាមួយ Huawei ដើម្បី​យក​មក​កែប្រែ​រូបរាង និង​វត្ថុធាតុ​ដើម​ថ្លៃ ដើម្បី​ធ្វើ​ឲ្យ​ទូរស័ព្ទ​សាមញ្ញ​មួយ ​ក្លាយ​ជា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ ឲ្យ​ស៊ី​គ្នា​ជា​មួយ​រថយន្ត​ទំនើប​របស់​ខ្លួន ។ នៅ​មាន​ក្រុមហ៊ុន Oppo ដែល​ទើប​ប្រកាស​ទូរស័ព្ទ​របស់​ខ្លួន Oppo Find X Lamborghini Edition ដែល​មាន​រូបរាង​ប្រណិត​ជាង​ជំនាន់​ធម្មតា បង្កើត​ជា​ពិសេស​សម្រាប់​អ្នក​ដែល​កំពុង​ជិះ​ឡាន Lamborghini ដែល​ត្រូវ​ការ​​ទូរស័ព្ទ​ស៊ី​គ្នា​ជាមួយ​រថយន្ត​របស់​ពួក​គេ ។

LG V35 មាន Ram  ទំហំ 6GB និង​អង្គ​ផ្ទុក​ឯកសារ​បាន​ដល់ 256GB ដូច្នេះ​សម្រាប់​ជំនាន់ LG V35 Signature Edition យើង​អាច​នឹង​បាន​ Ram ធំ​ជាង​នវ​បន្តិច​ទៀត​ក៏​ថា​បាន ក្នុង​តម្លៃ​ប្រហែល $1,800 ។ បើ​និយាយ​ទៅ LG បាន​ដើរ​ធ្លាក់​គន្លង​នៃ​ការ​រចនា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើប​តែ 2 ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដែល LG ងាក​មក​ធ្វើ​ទូរស័ព្ទ​ឲ្យ​សមរម្យ​ដូច​គេ​វិញ ។ ប៉ុន្តែ​សម្រាប់​ម៉ាក LG នៅ​ពេល​នេះ​គឺ​ស្ថិត​នៅ​ក្រោយ Samsung និង Apple ដូច្នេះ​គេ​មិន​រំពឹង​ថា​មាន​អ្នក​ទិញ LG V35 Signature Edition ច្រើន​នោះ​ទេ តែ​ដើម្បី​ចូល​ខ្លួន​ក្នុង​ទីផ្សារ​គ្រឿង​អលង្ការ LG ត្រូវ​បង្កើត​ជំនាន់ Signature Edition នេះ ៕
__________________
ប្រភព view.asiae.co.kr

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក