Aug 6, 2018

ទូរស័ព្ទ LG G7 ThinQ ចេញលក្ខណៈ​សម្បត្តិ​ខ្លះៗ​លើ​ទីផ្សារ​​លក់​រាយ​នៅ​​ប្រទេស​ឥណ្ឌា​ហើយ !

ទូរស័ព្ទ LG G7 ThinQ បាន​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ ឧសភា ប៉ុន្តែ​ត្រូវ​រង់ចាំ​បី​ខែ​រហូត​ទាល់តែ​វា​មាន​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​ឥណ្ឌា ។ ការ​រង់ចាំ​នេះ​ត្រូវ​បាន​បញ្ចប់​​បន្ទាប់​ពី​គេហទំព័រ​លក់​រាយ​ផ្ដាច់​មុខ​នៅ​ឥណ្ឌា Flipkart បាន​ចុះ​ផ្សារ​ជាមួយ​រូបភាព​ពី​ក្រុមហ៊ុន LG ដើម្បី​ផ្សព្វផ្សាយ​លក់​រាយ ។

ក្រុមហ៊ុន Flipkart បាន​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ពិសេស​ទាំងអស់​ដែល​ក្រុមហ៊ុន LG បាន​ផ្សំ​គ្រឿង​ទៅ​ក្នុង​ទូរស័ព្ទ LG G7 ThinQ នៅ​លើ​គេហទំព័រ​របស់​ ដែល​មាន​ដូចជា ៖ អេក្រង់​ទំហំ 6.1 អ៊ីញ ជា​ប្រភេទ​ទ្រវែង FullVision display មាន​ឆក ជា​មួយ​ការ​បង្ហាញ​រូបភាព QHD+ ជា​អេក្រង់​ដែល​រចនា​ស្រាវជ្រាវ​ដោយ LG ផ្ទាល់​ដៃ ។

ទូរស័ព្ទ​នេះ​មាន​កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ ដែល​មួយ​ជា​ប្រភេទ​កាមេរ៉ា wide angle ដែល​ចាប់​រូបភាព​បាន​ទូលាយ និង​កាមេរ៉ា​មួយ​គ្រាប់​ទៀត standard angle ចាប់​រូបភាព​បាន​ធម្មតា ។ អង្គ​ផ្ទុក​ឯកសារ​បាន​ទំហំ 64 GB ជាមួយ Ram 4GB និង 128 GB ជាមួយ Ram 6GB ។ មាន​ប្រព័ន្ធ​សំឡេង 7.1 ដែល​ជា​ប្រព័ន្ធ​សំឡេង​កម្រិត​ខ្ពស់​ សាក​សម​ជាមួយ​កាស​ស្ដាប់​ត្រចៀក​ថ្លៃៗ ដែល​មាន​សំឡេង 7.1 ផង​ដែរ ។

LG G7 ThinQ ក៏​មាន​មក​ដែល​នូវ​អាវ​ក្រោះ​ការពារ​ទឹក​កម្រិត IP68 ។ ប្រើប្រាស់​បន្ទះ​ឈីប Snapdragon តែមិន​ទាន់​បញ្ជាក់​លេខ​នៅ​ឡើយ​ទេ ។ សម្រាប់​តម្លៃ​របស់ LG G7 ThinQ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ទូរស័ព្ទ​នេះ​មាន​រួច​ហើយ​នៅ​ចក្រភព​អង់គ្លេស​ក្នុង​តម្លៃ​ប្រហាក់ប្រហែល 816 ដុល្លារ​សហរដ្ឋ​អាមេរិក ។ ឃើញ​ថា​តម្លៃ​របស់ LG G7 ThinQ មិន​ហក់​ទៅ​ក្បែរ​ពាន់​​ដុល្លារ​ពេក​ទេ ហើយ​សម្រាប់​អ្នក​ចូលចិត្ត​ថត​រូប​ទេសភាព ទូរស័ព្ទ​មួយ​នេះ​ត្រូវ​នឹង​អ្នក​ចូលចិត្ត​ថត​រូបភាព​និង​វីដេអូ​ខ្លាំង​ណាស់ ៕
______________
ប្រភព flipkart.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក