Aug 8, 2018

តោះ​មក​មើល Laptop ទំហំ ​7 អ៊ីញ អាច​លេង​ហ្គេម​​កុំព្យូទ័រ​បាន​ទាំងអស់ [មាន​វីដេអូ]

សម្រាប់​លោកអ្នក​ដែល​ធ្លាប់​លេង ឬ​ មាន​ម៉ាស៊ីន​ហ្គេម PSP , PSVita , Gameboy ជា​ដើម​នោះ​ប្រហែល​គិត​ថា​ខ្លួន​ដើរ​ដល់​ទី​បញ្ចប់​ នៃ​ការ​លេង​ហ្គេម​លើ​ឧបករណ៍​ចល័ត​ហើយ​មើល​ទៅ !! ព្រោះ​អ្នក​បង្កើត​ហ្គេម​អស់​ទាំងនោះ​ គិត​ចង់​បោះបង់ និង ​ឈប់​បង្កើត​ហ្គេម​លើ​ឧបករណ៍​ទាំង​នោះ​ហើយ ។ ដោយ​សារ​ទីផ្សារ​នៃ​អ្នក​ទិញ​ម៉ាស៊ីន​ហ្គេម​ចល័ត​ មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ មនុស្ស​សម័យ​នេះ​គេ​និយម​ទិញ​ទូរស័ព្ទ​ យក​មក​លេង​ហ្គេម​នៅ​ពេល​គេ​អផ្សុក ខុស​ពី​ជំនាន់​មុន​ដែល​ក្មេង​ៗ​ ឃើញ​ម៉ាស៊ីន​ហ្គេម​ចល័ត​​ហើយ ​ស្រក់​ទឹក​ម៉ាត់ ។

មិន​ខ្វះ​ទេ​ហ្គេម​ដែល​ត្រូវ​លេង តែ​ក្រុមហ៊ុន​នៅ​អារាមិក​បាន​មើល​រំលង​ទីផ្សារ​លេង​ហ្គេម​កុំព្យូទ័រ​ PC បែប​ចល័ត ដោយ​មិន​បាន​បង្កើត​ឧបករណ៍​កុំព្យូទ័រ​ឲ្យ​មាន​រាង​តូច និង​មាន​ដៃ​ហ្គេម​ភ្ជាប់​មក​ជាមួយ​នោះ​ទេ ដើម្បី​អាច​លេង​ហ្គេម​បាន​ដោយ​មិន​ត្រូវ​ការ​កុំព្យូទ័រ​ធំៗ​របស់​ពួក​គេ ។ ឥឡូវ​នេះ KHGadgets សូម​ណែនាំ​ម៉ាស៊ីន​ហ្គេម​ដែល​មាន​រាង​ជា​កូន Laptop ទំហំ​អេក្រង់ 7 អ៊ីញ ដំណើរការ​ដោយ Windows 10 ពេញ​លក្ខណៈ 100% អាច​ដំឡើង​ហ្គេម​បាន​គ្រប់​ប្រភេទ​ ជា​ពិសេស​ហ្គេម​ធំៗ​ដូចជា GTA5 ជាដើម ។
[youtube src="bGmfPf6CEXQ"/]
លក្ខណៈ​ពិសេស​នៃ​កូន​ Laptop មួយ​នេះ ៖
  • មាន​តួច​ខ្លួន​តូច​ធ្វើ​ពី​លោហៈ អាច​ដាក់​ក្នុង​ហោប៉ៅ​យក​តាម​ខ្លួន​បាន ។
  • មាន​អេក្រង់​អាច​ចុច​បញ្ជា​បាន ទំហំ​ 7 អ៊ីញ ជាមួយ​Resolution ដល់​ទៅ 1920×1200 ភីកសែល សមាមាត្រ 16:10 ratio និង​កំហាប់​ភាព​ច្បាស់​ដល់ 323ppi ម៉ដ្ឋ​ខៃ។
  • ដំណើរការ​ដោយ Windown 10 Home ពេញ​លក្ខណៈ
  • ប្រើប្រាស់​ CPU Intel® Core™ m3-7y30 មាន ២ core និង ៤ threads ល្បឿន​ពី 1.0GHz/2.6GHz
  • GPU  Intel® HD Graphics 615
  • Ram ទំហំ 8GB LPDDR3
  • ទំហំ​ផ្ទុក  128GB
  • ប្រើប្រាស់  Bluetooth 4.1
  • មាន​រន្ធ UBS A ចំនួន 2 , USB C ចំនួន 1 ,  Micro SD
  • តម្លៃ​ប្រហាក់ប្រហែល 609 $
សរុប​មក​វិញ​កុំព្យូទ័រ​ដ៏​តូច​នេះ អាច​លេង​ហ្គេម​របស់​កុំព្យូទ័រ​បាន​គ្រប់​ប្រភេទ ហើយ​អាច​ប្រើប្រាស់​កម្មវិធី​ទូទៅ​របស់ Windows 10 បាន​មួយ​ចប់ គ្រាប់តែ​ម៉ូដែល​នេះ​មិន​មាន​បំពាក់​ដៃ​ហ្គេម​មក​ជាមួយ​ទេ តែ​លោកអ្នក​អាច​ស្វែង​រក​ GPD ម៉ូដែល​ផ្សេង​ដែល​មាន​ដៃ​ហ្គេម​មក​ជាមួយ​ស្រាប់ ងាយស្រួល​ចុច​លេង​ដោយ​មិន​ត្រូវ​ការ​ដៃ​ហ្គេម​ជំនួយ​នោះ​ទេ ៕











_______________
ប្រភព https://www.indiegogo.com/projects/gpd-pocket2-7-0-umpc-laptop-win-10-os-pc#/

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក