Aug 14, 2018

ព័ត៌មាន​អំពី​លក្ខណៈ​សម្បត្តិ​នៃ​បន្ទះឈីប Kirin 980 ដែល​ប្រើ​បច្ចេកវិទ្យា​ទំហំ 7nm

ព័ត៌មាន​អំពី​បន្ទះ​ឈីប​ថ្មី​ HiSilicon Kirin 980 នៃ​ក្រុមហ៊ុន Huawei ពេល​នេះ​ត្រូវ​បាន​បញ្ចេញ​ឲ្យ​បាន​ដឹង​ច្បាស់​លាស់​ហើយ ! ដែល​កាល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រុមហ៊ុន ​Huawei​ បាន​ចែក​លិខិត​អញ្ជើញ​ជា​ផ្លូវការ​សម្រាប់​ព្រឹត្តិការណ៍ IFA 2018 ដែល​ជា​ទី​កន្លែង​តែងតែ​បើ​បង្ហាញ​បន្ទះឈីប​ថ្មី​របស់​ខ្លួន​ជា​រៀងរាល់​ឆ្នាំ ។ ឥឡូវ​នេះ​យើង​បាន​ទទួល​នូវ​រូបភាព​ពី​អេក្រង់​ទូរស័ព្ទ ស្ដី​អំពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដែល Kirin 980 នេះ​មាន ។
មាន​របាយការណ៍​ខ្លះ​បាន​ផ្សព្វផ្សាយ​ថា Kirin 980 នឹង​ត្រូវ​បាន​សាងសង់​ឡើង​លើ​ស្ថាបត្យកម្ម​ទំហំ 7nm ដោយ​បច្ចេកវិទ្យា TSMC ។ វា​នឹង​ត្រូវ​មាន CPU  ប្រភេទ octa-core (ខួរក្បាល​៨) រត់​ក្នុង​ល្បឿន 2.8 GHz ជា​ប្រភេទ Cortex-A77 និង​សម្រាប់​បួន​គ្រាប់​ទៀត​ជា CPU Cortex A55 មិន​ទាន់​បញ្ជាក់​ទំហំ ។ បន្ទះឈីប Kirin 980 នឹង​ត្រូវ​រត់​អម​ដំណើរ​ដោយ​អង្គ​ក្រាហ្វិក Mali-G72 MP24 ដែល​មាន 24 cores ធ្វើ​ឲ្យ​បន្ទះឈីប​ថ្មី​នេះ​រ៉ាប់រង​លើ​ការងារ 3D និង​កាត់ត​វីដេអូ​បាន​យ៉ាង​ងាយស្រួល ។

រូបភាព​នេះ screenshot គឺ​ត្រូវ​បាន​ថត​នៅ​ក្នុង​ត្រីមាស​ទៅ៣ នៃ​ឆ្នាំ២០១៨ នេះ ដូច្នេះ​វា​ស៊ី​ពេល​គ្នា​យ៉ាង​ល្អ​ជាមួយ​កម្មវិធី​រៀបចំ​បង្ហាញ​នា​ពេល​ខាង​មុខ​នេះ ។ សម្រាប់ Ram ដែល​បន្ទះឈីប​នេះ​ទ្រទ្រង់​បាន​គឺ​ជា​ប្រភេទ LPDDR 4X RAM ដែល​ Ram​ ស៊េរី​ល្បឿន​ដែល​ទូរស័ព្ទ​លំដាប់ flagship-grade កំពុង​ប្រើប្រាស់​នា​ពេល​សព្វ​ថ្ងៃ​នេះ ៕


___________________
ប្រភព globemobiles.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក