Aug 1, 2018

តោះ​មក​ស្វែងយល់​អំពី iPhones ស៊េរី 2018 ដែល​យើង​គួរ​ដឹង​មុន​​

កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន Apple បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ដោយ​សារ iPhone បាន​ចេញ​ស៊េរី iPhone X (អាយ​ហ្វូន​ដប់) ដែល​បាន​ផ្លោះ​ស៊េរី 9  ។ ​បាន​នាំ​មក​នូវ​ការ​រចនា​ថ្មី​ទាំង​ស្រុង​ ជាមួយ​អេក្រង់​លាត​ស្ទើរ​ពេញ​តួ​ទូរស័ព្ទ​និង​មាន​ម៉ូដ​​ឆក​ ​ធ្វើ​ឲ្យ​ទូរស័ព្ទ Android ផ្សេងៗ​យក​លំនាំ​តាម​ ​ជា​ហេតុ​ទូរស័ព្ទ​ក្នុង​ឆ្នាំ 2018 នេះ​មាន​រូបរាង​ស្រដៀង​ទៅ​នឹង iPhone X ច្រើន​មែនទែន ទាំង​ផ្នែក​ខាង​មុន និង​ផ្នែក​ខាង​ក្រោយ មើល​សឹង​តែ​ច្រឡំ​គ្នា ។

ចុះ​តើ​នៅ​ខែ​កញ្ញា​នា​ពេល​ខាង​មុខ​នេះ ដែល​ជា​ពេល​​ក្រុមហ៊ុន Apple តែងតែ​ដាក់​បង្ហាញ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​នោះ ? ដោយ​យោង​តាម​ព័ត៌មាន​ដែល​បែក​ធ្លាយ​នា​ពេល​កន្លង​មក បង្ហាញ​ថា iPhone 11 នឹង​មាន 3 ទំហំ​ឲ្យ​យើង​ជ្រើសរើស​ ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ប្រើ ហើយ​អេក្រង់​ឆក​នៅ​តែ​មាន​នៅ​លើ​ជំនាន់​ទី 11 នេះ ។

ឈ្មោះ​របស់ iPhone X ជំនាន់ 2018 ?

ឈ្មោះ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​គេ​ហៅ​ខុស ដោយ​សារ​អក្សរ X ស្មើ​នឹង​លេខ 10 មិន​មែន​មាន​ន័យ​ថា X នោះ​ទេ ។ ដូច្នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ទូរស័ព្ទ​មួយ​នេះ​មាន​ឈ្មោះ​ថា iPhone Xs ឬ iPhone 11 នៅ​ឡើយ​ទេ តែ​ដោយសារ​អ្នក​គាំទ្រ​មិន​ខ្វល់​ពី​ឈ្មោះ​របស់​ទូរស័ព្ទ​មួយ​នេះ គេ​មិន​គិត​គូរ​ច្រើន​ទេ ។

មាន 3 ម៉ូដែល​តម្រូវ​តាម​ទឹក​លុយ​អ្នក​ប្រើប្រាស់

តាម​រយ​រូបភាព​បែក​ធ្លាយ​កន្លង​មក ធ្វើ​ឲ្យ​គេ​អាច​សន្មត​បាន​ថា iPhone X នឹង​មាន​អេក្រង់ 5.8 អ៊ីញ ដែល​មាន​កំហាប់​ភាព​ច្បាស់ 458ppi សម្រាប់​អ្នក​ត្រូវការ​អេក្រង់​តូច ។ សម្រាប់​​អេក្រង់ 6.1 អ៊ីញ ជា​ទូរស័ព្ទ​តំណាង​ឲ្យ Apple ជា​ទំហំ​ធំ​ល្មម​នៅ​កណ្ដាល​គេ មាន​កំហាប់​ភាព​ច្បាស់ 480 ទៅ 500ppi ប្រើ​អេក្រង់​ប្រភេទ OLED ដែល​មាន​ពណ៌​ដិត​ច្បាស់​ខុស​ពី​ម៉ូដែល​តូច​ខាង​លើ ។ ហើយ​ម៉ូដែល​នេះ​មាន​មក​ជាមួយ​ស៊េរី Plus ដែល​បង្កើត​មក​ត្រូវ​អ្នក​ត្រូវ​ការ​អេក្រង់​ធំ ដែល​មាន​ទំហំ 6.5 អ៊ីញ ​មាន​បច្ចេកវិទ្យា HDR ជួយ​ឲ្យ​រូបភាព និង​វីដេអូ​បង្ហាញ​ពណ៌​ដិត​បាន​មួយ​កម្រិត​ថែម​ទៀត ។

ស្គាល់ Apple Pencil និង​មាន​ល្បឿន​អេក្រង់ 120Hz

មុខងារ​នេះ​មាន​នៅ​លើ iPad Pro រួច​មក​ហើយ តែ​គេ​សង្ឃឹម​ថា​នឹង​មាន​នៅ​លើ iPhone X ជំនាន់​ថ្មី​នា​ពេល​ខាង​មុខ​នេះ ព្រោះ​សម័យ​នេះ​គេ​ត្រូវ​ការ​អេក្រង់​ដែល​មាន​ល្បឿន​បង្ហាញ​រូប​លើស​ពី 60Hz ទើប​អាច​ជួយ​ឲ្យ​ចលនា​រូបភាព​មាន​សកម្មភាព​រលូន​ល្អ ជា​ពិសេស​សម្រាប់​អ្នក​និយម​លេង​ហ្គេម​លើ​ទូរស័ព្ទ​ដៃ ។

ការ​រចនា​រូបរាង និង​ពណ៌

សម្រាប់​អ្នក​ដែល​មាន ​iPhone X កាន់​នៅ​នឹង​ដៃ ប្រាកដ​ជា​លាន់​មាត់​ថា ហេតុអ្វី​បាន​ជា iPhone X មាន​កម្រាស់​ក្រាស​បែប​នេះ ។ នេះ​គឺ​ជាំ​យុទ្ធសាស្ត្រ​លក់​របស់ Apple ដែល​ធ្វើ​ឲ្យ iPhone X ជំនាន់​ទី​មួយ​កើត​មក​គឺ​ក្រាស រួច​ហើយ​ទើប​ចេញ​លក់​ជំនាន់​បន្ទាប់​មាន​រាង​ស្ដើង​ជាង​មុន​បន្តិច​ម្ដងៗ ។ សម្រាប់ iPhone X ជំនាន់​បន្ទាប់​នេះ​គេ​នឹង​បាន​ឃើញ​ពណ៌​ថ្មី​បន្ថែម​ទៀត ដូចជា ពណ៌​ទឹក​ក្រូច​ជា​ដើម ។

កាមេរ៉ា iPhone X

គេ​មិន​រំពឹង​ថា Apple ធ្វើ​ឲ្យ​កាមេរ៉ា​មាន​ទំហំ​ធំ​លើស​ពី​ 12 មេហ្គា​ភីកសែល នោះ​ទេ តែ​ប្រិយមិត្ត Apple ចង់​ឲ្យ​មាន​ម៉ូដែល​មាន​កាមេរ៉ា​៣​គ្រាប់ ដើម្បី​ជំនួយ​ដល់​ការ​ថត​រូបភាព​នឹង​វីដេអូ អាច Zoom ចូល​បាន​ឆ្ងាយ ។ ដោយ​ថ្មីៗ​នេះ Sony ទើប​តែ​ប្រកាស​អំពី​កាមេរ៉ា​ទំហំ​ 48 មេហ្គា​ភីកសែល និង​ជំនាញ​ថត​ក្នុង​ពេល​រាត្រី​ផង​នោះ ប្រហែល​ជា Apple អាច​ត្រឹម​បង្កើន​គុណភាព​ថត​នៅ​ពេល​យប់ មិន​អាច​ហក់​ទៅ​ប្រើ​ទំហំ 48 មេហ្គា​ភីកសែល នោះ​ទេ ។

ប្រើ​ឈីប A12 និង​មាន Ram 4GB

ជា​ទូទៅ Apple តែងតែ​មាន​ចេញ​ឈីប​ថ្មី​នៅ​រៀងរាល់​ឆ្នាំ ស្រប​គ្នា​នឹង​ការ​ចេញ​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​ផង​ដែរ  ហើយ​ឈីប​ថ្មី​នេះ​គេ​រំពឹង​ថា វា​នឹង​មាន​ល្បឿន​ជាង​មុន​ដល់ 30% ដើម្បី​រត់​ក្រាហ្វិក​ធំ​ដូចជា ហ្គេម PUBG ជា​ដើម ដែល​មិន​ទាន់​រត់​ស្រួល​ជាមួយ iPhone នៅ​ឡើយ​ទេ ។

ទំហំ​ថ្ម និង​ល្បឿន​សាក​ថ្ម

ប្រហែល​ជា​មិន​មាន​ទំហំ​ថ្ម​ធំ​ជាង​មុន​ណាស់​ណា​ទេ អាច​មាន​សង្ឃឹម​អំពី​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ជាង​មុន​បន្តិច ព្រោះ​ថា​ទូរស័ព្ទ​ Android មាន​ល្បឿន​សាក​បាន​លឿន​អស់​ហើយ នៅ​ឡើយ​តែ Apple ដែល​មិន​ទាន់​មាន​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​នោះ ។

តម្លៃ​របស់ iPhone 11 ឬ iPhone X ជំនាន់​ទី​២

បើ​តាម​អ្នក​វិភាគ Ming-Chi Kuo បាន​ទស្សន៍ទាយ​ថា ៖
  • 5.8" iPhone will be $800-$900 (reduced from $999)
  • 6.5" iPhone will cost $900-$1,000
  • 6.1" LCD model will be $600-$700
ហើយ​តម្លៃ​នេះ​នឹង​ថ្លៃ​នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា ។

ជាមួយ iOS 12

Apple បាន​បន្ថែម​មុខងារ​ជា​ច្រើន​ទៀត​ចូល​ទៅ​ក្នុង​ជំនាន់ iOS 12 នេះ  ដែល​គេ​សង្ឃឹម​ថា Apple និង​មាន​មុខងារ Alway On Display ដែល​អាច​បង្ហាញ​ព័ត៌មាន​បាន​ដោយ​មិន​បាច់​បើក​អេក្រង់​នោះ​ទេ ព្រោះ​បច្ចេកវិទ្យា​នេះ​មាន​លើ អេក្រង់ OLED រួច​រាល់​ហើយ ចាំ​តែ Apple បើក​ឲ្យ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ ៕
__________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក