Aug 1, 2018

ពាក្យចចាមអារ៉ាម : iPad Pro ឆ្នាំ 2018 នឹង​មាន​ទំហំ​តូច​ជាង​មុន និង​គ្មាន​រន្ធ​កាស Jack 3.5mm នោះ​ទេ

មិន​មាន​ព័ត៌មាន​ច្រើន​ទេ​សម្រាប់​ផលិតផល iPad Pro , ​មាន​តែ​បន់​ឲ្យ​វា​មាន​រូបរាង​ស្រដៀង iPhone X ហើយ​មាន​មុខងារ​ស្កេន​ទម្រង់​មុខ​បែប 3D តែ​ប៉ុណ្ណោះ ព្រោះ​ព័ត៌មាន​លាក់​ជិត​បាន​ល្អ​ណាស់ តាំងពី​មាន​ការ​បណ្ដេញ​បុគ្គលិក​រូប​ណា ដែល​ធ្វើ​ឲ្យ​បែក​ធ្លាយ​ពី​លក្ខណៈ​ផ្សេង​ៗ​នៃ​ឧបករណ៍​ដែល​ខ្លួន​ត្រៀម​នឹង​ធ្វើ​ការ​ចេញ​លក់ ។

យោង​តាម​គេហទំព័រ Macotakara របស់​ជប៉ុន​បាន​ឲ្យ​​ដឹង​ថា iPad Pros ទាំង 10,5 អ៊ីញ និង 12,9 អ៊ីញ នឹង​បន្ថយ​ទំហំ​​តួ​ខ្លួន​ទាំងមូល ដែល​នេះ​មាន​ន័យ​ថា iPad Pro មាន​គែម​ជុំវិញ​តូច​ជាង​មុន​បន្ថែម​ទៀត ។ សម្រាប់​ម៉ូដែល 10,5 អ៊ីញ​នេះ​នឹង​មាន​កម្ពស់​ត្រឹម 247.5 មិល្លីម៉ែត្រ ឯ​ទទឹង​ 178.7 មិល្លីម៉ែត្រ សម្រាប់​កម្រាស់​គឺ​ស្ដើង​ជាង​មិន​នៅ​ត្រឹម 6 មិល្លីម៉ែត្រ ។

សម្រាប់​ម៉ូដែល iPad Pro ដែល​មាន​អេក្រង់ 12,9 អ៊ីញ គឺ​មាន​ការ​កាត់​បន្ថយ​គែម​ជុំវិញ​ច្រើន​ដោយ មាន​កម្ពស់​ត្រឹម 280 មិល្លីម៉ែត្រ និង​ទទឹង ទទឹង​ 215 មិល្លីម៉ែត្រ សម្រាប់​កម្រាស់​របស់​វា​គឺ​មក​ត្រឹម 6.4 មិល្លីម៉ែត្រ ។

ព័ត៌មាន​បន្ថែម​ទៀត​នេះ​គឺ Apple ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ Cupertino បាន​កាត់​ចោល​នូវ​រន្ធ​ដោត​កាស 3.5mm ចោល​ដើម្បី​ជួយ​ធ្វើ​ឲ្យ ​​កាស​ឥត​ខ្សែ​របស់​ខ្លួន​ មាន​កំណើន​ការ​ទិញ​ជាង​មុន​បន្ថែម​ទៀត ព្រោះ​រន្ធ​កាស​បាន​បាត់​ហើយ ដូច្នេះ​អ្នក​ប្រើ​ត្រូវ​មាន​កាស​ឥត​ខ្សែ​ទើប​ងាយស្រួល​ប្រើប្រាស់ ៕
__________________
ប្រភព macotakara.jp

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក