Aug 13, 2018

ក្រុមហ៊ុន Intel នឹង​ចេញ​អង្គ​គណនា (CPU) ​ជំនាន់​ទី៩ ​ដែល​មាន 8 Core របស់​ខ្លួន​នៅ​ថ្ងៃ​ទី៩ ខែតុលា ខាង​មុខ​នេះ

ដំណឹង​​មក​​ថា ក្រុមហ៊ុន​យក្ស Intel ដែល​ជំនាញ​ខាង​បង្កើត CPU ឲ្យ​កុំព្យូទ័រ និង​ថេប្លេត ដែល​​ប្រើប្រាស់ CPU Core i3, i5,i7 និង i9  ថា​នឹង​ដាក់​បង្ហាញ​ជំនាន់​ទី ៩ របស់​ខ្លួន​នៅ​ក្នុង​ខែ​តុលា ថ្ងៃ​ទី១ ។ ខណៈ​ពេល​ដែល​បន្ទះ​​សៀគ្វី Cannon Lake ដែល​មាន​ទំហំ 10nm ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០១៩ ។ សម្រាប់​ឆ្នាំ​នេះ​គឺ​ Intel នៅ​ប្រើ​បន្ទះ​ឈីប​ទំហំ​ 14nm ដែល​មាន​សម្រាប់​កាល​ជំនាន់​ទី ៨ នេះ​បើ​តាម​ការ​រាយការណ៍​របស់ Wccftech reports ។

Processor ដែល​ជា​ភាសា​ខ្មែរ​ថា​អង្គ​គណនា Intel Core i9 មាន​សម្គាល់ 9900K ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ចេញ​មក​ជាមួយ​ស្នូល 8 Core និង​មាន 16 threads ។ ឯកសារ​លេច​ធ្លាយ​បាន​បង្ហាញ​​ទៀត​ថា​នេះ​នឹង​ក្លាយ​ជា​ប្រព័ន្ធ​ដំណើរការ​ស្នូល Core i9 ដំបូង​គេ​ហើយ​ដែល​នឹង​មាន 16MB នៃ L3 cache និង​មាន​អង្គ​ក្រាហ្វិក​មក​ជាមួយ Intel’s UHD 620 ។ ហើយ​សម្រាប់ Core i7 ជំនាន់​ទី 9 ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​បញ្ចូល​ជាមួយ​ស្នូក​ចំនួន 8 Core និង 8 threads ដែល​ពី​មុន​មាន​តែ 6 threads ។ ហើយ​សម្រាប់ Core i5 នឹង​មាន 6 Core និង 6 threads ។

ក្រុមហ៊ុន Intel ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចាប់ផ្ដើម​​ចេញ​លក់​ប្រភេទ unlocked overclockable មុន​សិន បន្ទាប់​មក​បាន​ចេញ​លក់​ CPU ជំនាន់​ទី 9 នៅ​​ដើម​ឆ្នាំ​បន្ទាប់​គឺ 2019 ។ ដូច្នេះ​ក្នុង​ពេល​នេះ​មិន​មាន​បច្ចេកវិទ្យា​ថ្មី​សម្រាប់​កុំព្យូទ័រ​នោះ​ទេ ព្រោះ​អង្គ​ក្រាហ្វិក GPU Nvidia GTX 11xx ក៏​មិន​ទាន់​ចេញ​ និង​ CPU Intel ជំនាន់​ទី 9 ក៏​មិន​ទាន់​ចេញ​ដូចគ្នា​ដែរ ។ សម្រាប់​អ្នក​ចង់​ផ្គុំ​កុំព្យូទ័រ​ថ្លៃៗ អាច​កុំ​ទាន់​អាល​ធ្វើ​សកម្មភាព នៅ​ទ្រាំ​ប្រើ​របស់​ដែល​មាន​សិន​ចុះ ហើយ​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​កុំព្យូទ័រ​ហ្គេម អាច​រក​ផ្តុំ​គ្រឿង​រឹង​សព្វ​នេះ​ចុះ ព្រោះ​តែ​ការ​​រង់ចាំ​នាំ​យូរ​ការណ៍​នោះ​ទេ ៕


_______________
ប្រភព theverge

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក