Aug 15, 2018

រូបភាព​ Huawei Mate 20 Lite បង្ហាញ​ថា​ទូរស័ព្ទ​នេះ​មាន៣ជម្រើស​ពណ៌ : ខ្មៅ មាស និង​ខៀវ

នេះ​ជា​រូបភាព​ដែល​យើង​បាន​មក​ពី​សារព័ត៌មាន ​ដែល​បង្ហាញ​ថា​ទូរស័ព្ទ​ ​Huawei Mate 20 Lite នឹង​មាន​ជម្រើស​ពណ៌​៣​ប្រភេទ ​ឲ្យ​អ្នក​ជ្រើសរើស​គឺ​ពណ៌​ខ្មៅ មាស និង​ពណ៌​ខៀវ ។ បើ​យើង​ក្រឡេក​ទៅ​មើល​ជំនាន់​មុន​របស់ P20 Lite ក៏​មាន​ទាំង​បី​ពណ៌​ខាង​លើ​នេះ​ដែរ !!! ។

ទូរស័ព្ទ Huawei Mate 20 Lite ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មក​ជាមួយ​លក្ខណៈ​សម្បត្តិ អេក្រង់​ទំហំ 6.3 អ៊ីញ បង្ហាញ​រូប FHD+ សមាមាត្រ​ 19.5:9 ជា​ប្រភេទ​អេក្រង់​ទ្រវែង​លាត​​មាន​ឆក ។ ប្រើប្រាស់​បន្ទះឈីប​ផលិត​ដោយ​ក្រុមហ៊ុន​នេះ​ផ្ទាល់​គឺ Kirin 710 ។ មាន​កាមេរ៉ា​ភ្លោះ 20+2 មេហ្គា​ភីកសែល​សម្រាប់​កាមេរ៉ា​ខាង​ក្រោយ និង 24+2 មេហ្គា​ភីកសែល​សម្រាប់​កាមេរ៉ា​ខាង​មុខ ។

ទូរស័ព្ទ​នេះ​អាច​នឹង​មាន​ចែក​ជា​២​ម៉ូដែល ដែល​មួយ​ម៉ូដែល​ទៀត​អាច​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់ ដែល​ជា​បច្ចេកវិទ្យា​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង និង​ទាក់ទាញ​អ្នក​ប្រើប្រាស់​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត KHGadgets នឹង​ចុះ​ផ្សាយ​នៅ​ពេល​ក្រោយៗ​ទៀត សូម​អរគុណ ៕
______________
ប្រភព twitter.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក