Aug 13, 2018

រូបភាព​មួយ​ចំនួន​អំពី Huawei Mate 20 Lite ដែល​មាន​អេក្រង់​ 6.3 អ៊ីញ​លាត​មាន​ឆក

ទូរស័ព្ទ Huawei Mate 20 នឹង​មាន​ជា​៣​ថ្នាក់​គឺ Huawei Mate 20 , Huawei Mate 20 Pro និង Huawei Mate 20 Lite ដែល​ជា​ម៉ូដែល​ទាប​តែ​រក្សា​បាន​រចនា​បទ​ទាន់​សម័យ​នៃ​ត្រកូល Mate ។ Huawei Mate 20 Lite នឹង​ប្រើ​បន្ទះឈីប Kirin 710 ជា octa-core 2.2 GHz CPU ប្រើប្រាស់​អេក្រង់ 6.3 អ៊ីញ មាន resolution 2340 x 1080 ភីកសែល ។ មាន Ram 6GB ជាមួយ​ទំហំ​ផ្ទុក 64GB មក​ស្រាប់ និង​មាន​កាមេរ៉ាភ្លោះ 20 + 2 មេហ្គា​ភីកសែល ហើយ​កាមេរ៉ា​ខាង​មុខ selfie មាន​ទំហំ 24 + 2 មេហ្គា​ភីកសែល ជាមួយ​ទំហំ 3650mAh ។

ជា​ត្រូល Mate មាន​រចនាបថ​អេក្រង់​លាត​តែ​មាន​ឆក ដំបូង​បំផុត​ដែល​យើង​ឃើញ​មាន​លើ​ត្រកូល​នេះ ។ តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់​ជាមួយ​ស៊ុម​អាលុយមីញ៉ូម ដែល​ងាយស្រួល​សំអាត និង​ការពារ​មិន​សូវ​ឆ្កូត​ដោយសារ​ការ​ប្រើប្រាស់​មិន​មាន​សំបក​ការពារ ។ ទូរស័ព្ទ​នវ​យ៉ាងហោចក៏​មាន​២​ជ្រើស​ពណ៌ ខ្មៅ និង​មាស សម្រាប់​ឲ្យ​ជ្រើស​ផង​ដែរ តែ​សម្រាប់​ជំនាន់​មុន​របស់​វា គឺ​មាន​ពណ៌​ត្នោត ។ អ្នកវិភាគ​សង្ឃឹម​ថា​ Huawei Mate 20 Lite អាច​នឹង​មក​ជាមួយ​ពណ៌​ផ្កាឈូក សម្រាប់​នារីៗ​ ព្រោះ​ទូរស័ព្ទ​មួយ​ម៉ូដែល​នេះ​បង្កើត​ឡើង​សម្រាប់​អ្នក​មាន​លុយ​កំណត់ និង​បាន​ត្រូល Mate នេះ ៕






___________________
ប្រភព winfuture.de

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក