Aug 2, 2018

Huawei ចែក​លិខិត​អញ្ជើញ​ចូល​រួម​កម្មវិធី​បង្ហាញ​ឈីប Kirin 980 ក្នុង​ព្រឹត្តិការណ៍ IFA 2018

ក្រុមហ៊ុន Huawei បាន​ផ្ញើ​លិខិត​អញ្ជើញ​សម្រាប់ IFA keynote ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី 31 ខែសីហា។ ប្រហែល​ជា Huawei អត់​មាន​ទូរស័ព្ទ​ថ្មី​ត្រូវ​បង្ហាញ​ហើយ​មើល​ទៅ ទើ​ប​បាន​ជា​បង្ហាញ​ដែល​បន្ទះ​ឈីប​ជំនាន់​ថ្មី​របស់​ខ្លួន​ទៅ​វិញ​នោះ ​គឺ Kirin 980 ។

មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ធំ​ដុំ​នោះ​ទេ ព្រោះ​កាល​ពី​ឆ្នាំ​មុន Huawei បាន​ដាក់​បង្ហាញ​បន្ទះ​ឈីប Kirin 970 ក្នុង​កម្មវិធី IFA 2017 រួម​មក​ហើយ ។ គួរ​ឲ្យ​សោកស្ដាយ​ដែល​យើង​មិន​បាន​ឃើញ​មាន​ឧបករណ៍​អ្វី​ថ្មី​ក្នុង​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​បែប​នេះ​ ។ Kirin 980 មិន​មាន​អ្វី​ខុស​ប្លែក​ខ្លាំង​នោះ​ទេ បើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវការ វា​នឹង​មាន​ CPU octa-core (ខួរក្បាល​៨) ដែល​ប្រើ Cortex-A77 របស់​ក្រុមហ៊ុន ARM ។

ចំណុច​ខ្លាំង​របស់ Kirin 980 គឺ​មាន​បច្ចេកវិទ្យា​ជួយ​បង្កើន​ល្បឿន​អង្គ​ក្រាហ្វិក​ឈ្មោះ​ថា GPU Turbo ដែល​ជួយ​ឲ្យ​វា​រត់​មិន​រអាក់រអួល​នៅ​ពេល​លេង​ហ្គេម​ធំៗ​ឡើយ ។ Kirin 980 និង​ប្រើ GPU Adreno 630 ដែល​ជា​អង្គ​ក្រាហ្វិក​ល្អ​បំផុត​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ ៕
___________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក