Aug 12, 2018

Huawei កេះ​ខ្នង Galaxy Note9 ឲ្យ​មើល​កាមេរ៉ា 3 គ្រាប់​របស់​ខ្លួន ហើយ​ថា​នេះ​​ទើប​ជា​ការ upgrade ពិត​ប្រាកដ

ក្រុមហ៊ុន Huawei Mobile គ្មាន​ភ្ញាក់ផ្អើល​នឹង​ការ​បង្ហាញ​ខ្លួន​របស់ Galaxy Note9 ដែល​ចំណាយ​ពេល​មួយ​ឆ្នាំ បាន​​​ត្រឹមតែ​ប្រើប្រាស់​ឈីប​ថ្មី និង​ពង្រីក​ទំហំ​ថ្ម តែប៉ុណ្ណោះ​នោះ​ទេ ។ Huawei Mobileមិន​បាន​និយាយ​អ្វី​ច្រើន​នោះ​ទេ ដោយ​គ្រាន់តែ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​បញ្ជាក់​ពី ការ​ផ្សំ​គ្រឿង​ទូរស័ព្ទ​របស់​ខ្លួន​ពី​កាមេរ៉ា 2 គ្រាប់​ទៅ​ជា​ទូរស័ព្ទ​ដែល​មាន កាមេរ៉ា 3 គ្រាប់ ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​ឈាន​ជើង​មួយ​ជំហាន​ ទៅ​ឆ្ងាយ​ពី​ក្រុមហ៊ុន​ដទៃ​ទៀត ។

ហើយ​ក្រុមហ៊ុន Huawei Mobile បាន​ហៅ​ការ​ upgrade កែប្រែ​ថ្មី​នេះ គឺ​ជា​ការ​កែប្រែ​ពិត​ប្រាកដ ​​ដោយ​បាន​នាំ​យក​បច្ចេកវិទ្យា Zoom បាន​ 5 ដង​ដោយ​គ្មាន​ខូច​គុណភាព​រូបភាព ។ នេះ​ដោយសារ Huawei បាន​បន្ថែម​កាមេរ៉ា​មួយ​គ្រាប់​ជា​ប្រភេទ​កាមេរ៉ា​ទំហំ​40 មេហ្គា​ភីកសែល​ឯណោះ សម្រាប់​ឲ្យ​ទូរស័ព្ទ​មាន​លទ្ធភាព​ធ្វើការ​មិន​ចាញ់​កាមេរ៉ា​អាជីព​ខ្លះៗ​នោះ​ទេ ។
យើង​នឹង​រង់ចាំ​មើល​ទូរស័ព្ទ Mate 20 Pro ដែល​ជា​គូប្រកួត​ជាមួយ​នឹង ​Galaxy Note9 ថា​តើ​ទូរស័ព្ទ Mate 20 Pro អាច​មាន​វាសនា​ទទួល​បាន​កាមេរ៉ា​៣​គ្រាប់​ដូច P20 Pro ដែរ​ឬ​យ៉ាង​ណា !!! ។ សម្រាប់ ក្រុមហ៊ុន Huawei Mobile ដែល​មាន​មហិច្ឆតា​ចង់​ផ្ដួល​ក្រុមហ៊ុន Apple មិន​ត្រឹមតែ​ Samsung នោះ​ទេ គឺ​គ្មាន​អ្វី​ដែល​អាច​ឃាត់​ក្រុមហ៊ុន​មួយ​នេះ​មិន​ឲ្យ​ដាក់​កាមេរ៉ា 3គ្រាប់​នៅ​ជំនាន់​ទូរស័ព្ទ​ក្រោយៗ​របស់​ខ្លួន​នោះ​ទេ ។ ដូច្នេះ P20 Pro នឹង​មាន​សមាជិក​ថ្មី​ដែល​មាន​កាមេរ៉ា​៣​គ្រាប់​ចូល​ក្នុង​សមរភូមិ​ទូរស័ព្ទ​សម្រាប់​ចុង​ឆ្នាំ​ 2018 នេះ​ជា​មិន​ខាន ៕
___________
ប្រភព twitter

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក