Aug 14, 2018

វីដេអូ​បង្ហាញទូរស័ព្ទ Doogee X60L មាន​អេក្រង់​លាត 5.5 អ៊ីញ កាមេរ៉ា​ភ្លោះ និង​តម្លៃ​ត្រឹមតែ​ 119$ តែ​ប៉ុណ្ណោះ !

ឥឡូវ​នេះ​ក្រុមហ៊ុន DOOGEE បាន​ចេញ​ទូរស័ព្ទ​មួយ​ស៊េរី​ថ្មី​ទៀតហើយ​គឺ DOOGEE X60L ដែល​មាន​តម្លៃ​ប្រហែល 119 ដុល្លារ ។ ទូរស័ព្ទ​នេះ​ត្រូវ​បាន​រចនា​ឲ្យ​មាន​រាង​ស្អាត​ជាង​មុន និង​ដំណើរការ​លឿន​ជាង​មុន ជាពិសេស​គឺ​មាន​កាមេរ៉ា ២ គ្រាប់ ដែល​កំពុង​ពេញ​និយម​នា​ពេល​​បច្ចុប្បន្ន​នេះ ។ ក្រុម​ការងារ KHGadgets បាន​ថត​វីដេអូ​បង្ហាញ សូម​ប្រិយមិត្ត​ទស្សនា​នូវ​វីដេអូ Doogee X60L ខាង​ក្រោម​នេះ ៖

៙ លក្ខណៈ​ពិសេស​របស់ Doogee X60L ៖

  • បន្ទះឈីប : MediaTek MT6737, 64-bit Processor
  • អង្គ​គណនា : Quad-Core 1.25GHz ARM Cortex-A53 CPU clock
  • អង្គ​ក្រាហ្វិក : ARM Mali-T720 MP2, 600 MHz, 2-Core
  • កាមេរ៉ា : ខាងក្រោយ​ទំហំ 13 មេហ្គា​ភីកសែល + 0.3 មេហ្គា​ភីកសែល​ជាមួយ LED Flash ពីរ
  • កាមេរ៉ា​មុខ : 8 មេហ្គា​ភិចសែល
  • មេម៉ូរី : RAM 2GB  ទំហំ​ផ្ទុក 2GB  អាច​បន្ថែម​កាត​ខាងក្រៅ​រហូត​ដល់ 64GB
  • អេក្រង់ : 5.5 អ៊ីញ HD+ IPS (1440 x 720 ភីកសែល)
  • ថាមពល​ថ្ម : 3,300 mAh
  • ស៊ីម : ស៊ីមពីរ (Nano + Nano) ជា​ប្រភេទ 4G
  • ពណ៌ : ខ្មៅមាស
  • ប្រព័ន្ធ​ប្រតិបត្តិការ : Android 7.0 Nougat 
ប្រិយមិត្ត​អាច​រក​ជាវ​ទូរស័ព្ទ Doogee X60L បាន​នៅ​តាម​បណ្ដា​ហាង​លក់​ទូរស័ព្ទ​នា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ហើយ ក្នុង​តម្លៃ​ប្រហាក់ប្រហែល ​119$ តែ​ប៉ុណ្ណោះ និង​មាន​ថែម​ជូន​​ថ្ម​ជំនួយ PowerBank មួយ​ផង​ដែរ ។ អរគុណ​សម្រាប់​ការ​ទស្សនា ជួប​គ្នា​នៅ​វីដេអូ​បង្ហាញ​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត នៅ​ពេល​ក្រោយ​ទៀត ៕
___________________
ប្រភព KHGadgets

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក