Aug 9, 2018

Honor View 10 ដែល​មាន Ram 8GB និង​ចេញ​លក់​នៅ​ថ្ងៃ​ទី 14 ខែសីហា ​នេះ​ហើយ !

Honor បាន​ប្រកាស​អំពី​ទូរស័ព្ទ​របស់​ខ្លួន View 10 កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ ដែល​ជា​ទូរស័ព្ទ​មាន​អេក្រង់​ធំ​អាច​រាប់​ចូល​ជា​ពពួក phablet ​នៅ​ទូទាំង​ទីផ្សារ​ក្នុង​ពិភពលោក និង​ទីផ្សារ​ប្រទេស​កំណើត​របស់​ខ្លួន ។ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Huawei បាន​ណែនាំ​ទូរស័ព្ទ​នេះ​ Honor View 10 ថា​ជា​ជម្រើស​សម្រាប់​អ្នក​ចង់​បាន​អេក្រង់​ទូរស័ព្ទ​ធំ ដោយ​មាន​តម្លៃ​​ថោក​ជាង​ស៊េរី Huawei Mate 10 ។ជាមួយ​កាមេរ៉ា 16 MP និង 20 MP B / W dual និង​មាន​អេក្រង់​ 5.99 អ៊ីញ ជា​ប្រភេទ​លាត​វែង "FullView ។
ដំបូង​ឡើយ​វា​ត្រូវ​បាន​គេ​ណែនាំ​ជាមួយ RAM ទំហំ 4 GB ឬ RAM ទំហំ 6 GB ប៉ុន្តែ​ថ្ងៃនេះ​ក្រុមហ៊ុន​បាន​ប្រកាស​ថា​ម៉ូដែល​មាន​ Ram 8GB នឹង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃទី 14 ខែសីហា ខាង​មុខ​នេះ ។ Honor View 10 ប្រើប្រាស់​បន្ទះ​ឈីប​ធុន​ល្អ​បង្គួរ Kirin 970 ដែល​ជា​បន្ទះ​ឈីប​រចនា​និង​ផលិត​ដោយ​ក្រុមហ៊ុន Huawei ផ្ទាល់​ដៃ ។ អ្នក​ជំនាញ​សង្ឃឹម​ថា​ទូរស័ព្ទ​នេះ​ នឹង​មាន​បច្ចេកវិទ្យា GPU Turbo ដែល​ជា​មុខងារ​មួយ​របស់ Huawei សម្រាប់​ជួយ​ឲ្យ​អង្គ​ក្រាហ្វិក​ផលិត​រូបភាព ​​បង្ហាញ​លើ​អេក្រង់​មិន​រអាក់រអួល​ ជា​ពិសេស​សម្រាប់​អ្នក​លេង​ហ្គេម​ លើ​ទូរស័ព្ទ​ដែល​ពោរពេញ​ដោយ​ក្រាហ្វិក 3D ធំៗ ។
ទូរស័ព្ទ​នេះ​មាន EMUI 8.0 ជា​ការ​កែប្រែ​ផ្ទៃ​ចុច​បញ្ជា​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ទាក់ទាញ​ពី​លើ​ប្រព័ន្ធ​ដំណើរការ​ Android Oreo ។ សម្រាប់​ថាមពល​ថ្ម​របស់​ទូរស័ព្ទ​នេះ​គឺ​មាន​ទំហំ​ត្រឹម​តែ 3,750 mAh ដែល​ជា​ទំហំ​មិន​ធំ​នោះ​ទេ​សម្រាប់​អេក្រង់​របស់​វា តែ​យ៉ាងណា​ក៏​ដោយ​ក៏​មាន​វា​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​មក​ផង​ដែរ ដែល​វា​អាច​សាក​ពី 0% ទៅ 50% ដោយ​ប្រើ​រយៈពេល​តែ 30 នាទី​តែប៉ុណ្ណោះ ។
នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ Honor View 10 នឹង​ចេញ​លក់​រាយ​នៅ​តាម​បណ្ដា​គេហទំព័រ​លក់​ទំនិញ  Online នានា ក្នុង​ប្រទេស​ចិន​ដូចជា JD.com, Tmall, Suning, និង​ហាង​ផ្ទាល់​របស់ Huawei គឺ Vmall សម្រាប់​តម្លៃ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​គួរតែ​ខ្ពស់​ជាង 512 $ ដែល​ជា​តម្លៃ​របស់​ម៉ូដែល Ram 6GB ក្នុង​ទំហំ​ផ្ទុក​ឯកសារ 128GB ៕

______________
ប្រភព playfuldroid.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក