Aug 16, 2018

ប្រទះឃើញ Honor ស៊េរីថ្មី​មួយ​ទៀត​ដែល​មាន​អេក្រង់​ឆក​បែប​ដំណក់​ទឹក​លើ TENAA

តាមរយៈ​ព័ត៌មាន​បែក​ធ្លាយ​ពី​គេហទំព័រ​​វាយ​តម្លៃ​គុណភាព TENAA ប៉ុន្មាន​ម៉ោង​មុន​នេះ​បាន​បញ្ជាក់​អោយ​​ឃើញថា​ ទូរស័ព្ទ​ពពួក Honor របស់​ក្រុមហ៊ុន Huawei នឹង​ចេញ​ថ្មី​មួយ​ម៉ូដែល​ទៀត​ដោយ​មាន​អេក្រង់​ឆក​ក្នុង​រចនាបថ​​ដូច​ដំណក់​ទឹក​ (Teardrop) របស់ Oppo F9 ដូច្នោះ​ដែរ ដោយ​ក្នុង​នោះ​វាមានកូដ ARE-AL00 រឺ​អាច​មាន​ឈ្មោះថា 8X MAX។ តាម​រយៈ​ព័ត៌មាន​នេះ​ផង​ដែរ​យើង​អាច​សន្និដ្ឋាន​បាន​​ថា​​នៅ​ចុង​ឆ្នាំ​២០១៨ ឈាន​ចូល ២០១៩ នេះ​ទូរស័ព្ទ Android ភាគ​ច្រើន​ដែល​ផលិត​នៅ​ប្រ​ទេស ចិន​​អាច​នឹង​មាន​ទំនោរ​ទៅ​រក​ម៉ូត​ឆក​បែប​នេះ ព្រោះ​សូម្បីតែ One Plus 6T ក៏​ត្រូវ​គេ​រាយការណ៍​មក​ថា​អាច​នឹង​ធ្វើ​ស្តាយ​បែប​នេះ​ដែរ។



Honor ARE-AL00 មិន​ត្រឹមតែ​ទទួល​បាន​ការ​ឆ្លង​កាត់​ពី TENAA ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​ឆ្លង​កាត់​​​គណៈកម្មការ 3C របស់​ចិន​ផង​ដែរ គ្រាន់​តែ​យើង​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​កំលាំង​ម៉ាស៊ីន​របស់​វា​នៅ​ឡើយ​ទេ។ តាមរយៈ TENAA នេះ​ទៀត​សោត គេ​ទើបតែ​ទទួល​បាន​រូបថត​ប៉ុន្មាន​សន្លឹក​ពី​វា​ប៉ុណ្ណោះ ហើយ​តាម​ការ​រំពឹង​ទុក ARE-AL00 អាច​នឹង​បំពាក់​ដោយ​ឈីប Snapdragon 636 រឺ 660 ដែល​អាច​មាន​អេក្រង់​រហូតដល់ 7 អ៊ីញ​ឯណោះ។ ចំពោះ​ព័ត៌មាន​បន្ទាប់​យ៉ាង​ណា Khgadgets នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត។


_______________
ប្រភពៈ 91Mobiles

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក