Aug 1, 2018

Honor Play Special Edition ចេញ​លក់​ថ្ងៃ​នេះ​នៅ​ទីផ្សារ​បរទេស ជាមួយ​ខ្នង​ក្រោយ​រំលេច​ដោយ​ស្នាម​ខ្សែ laser

ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​ទូរស័ព្ទ​កំពូល​របស់​ចិន​មួយ ដែល​មាន​ប្រេន​ផលិត​ទូរស័ព្ទ​មួយ​ទៀត​ឈ្មោះ​ថា Honor ។ ឥឡូវ​នេះ Honor បាន​ចេញ​ទូរស័ព្ទ​មួយ​ម៉ូដែល​ជា​ពិសេស​ឈ្មោះ​ថា Honor Play Special Edition ដែល​រំលេច​ខ្នង​ខាង​ក្រោយ​ជាមួយ​ការ​រចនា​បែប​ខ្សែ​ Laser ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​មួយ​គ្រឿង​នេះ​មាន​សម្រស់​កាន់តែ​ទាក់ទាញ ។

ទូរស័ព្ទ​នេះ​មាន​ពីរ​ពណ៌​ឲ្យ​ជ្រើសរើស​គឺ​ ពណ៌​ខ្មៅ និង​ ពណ៌​ក្រហម ដែល​មាន​ការ​រចនា​បន្ថែម​នៅ​ខ្នង​ខាង​ក្រោយ​បែប​បច្ចេកវិទ្យា ។ លើស​ពី​នេះ​ទៅ​ទៀត វ័ណ្ដ​កាមេរ៉ា និង​កន្លែង​ស្កេន​ខ្ចៅ​ដៃ បាន​រំលេច​ដោយ​ពណ៌​ក្រហម​យ៉ាង​ទាក់ទាញ ។

កាមេរ៉ា​របស់​ទូរស័ព្ទ​នេះ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ បច្ចេកវិទ្យា AI ដែល​វា​មាន​ការ​វៃ​ឆ្លាត​ក្នុង​ការ​សំគាល់​ដឹង​នូវ​វត្ថុ​ដែល​លោកអ្នក​កំពុង​ថត ដើម្បី​ជួយ​សម្រួល​ពន្លឺ ពណ៌ ឲ្យ​ត្រូវ​នឹង​វត្ថុ​ទាំងនោះ ។ បច្ចេកវិទ្យា​ដ៏​សំខាន់​មួយ​ទៀត​នោះ​គឺ GPU Turbo ដែល​ទើប​តែ​ប្រកាស​ថ្មី​ក្ដៅ​ហុយៗ វា​មាន​តួនាទី​ជួយ​បង្កើន​ល្បឿន​ក្រាហ្វិក​របស់​ទូរស័ព្ទ​នៅ​ពេល​លេង​ហ្គេម កុំ​ឲ្យ​មាន​ភាព​រអាក់រអួល ដែល​សាក​សម​ទៅ​នឹង​ឈ្មោះ​របស់​ទូរស័ព្ទ​នេះ​​ថា Play ។

សម្រាប់​តម្លៃ​របស់​ទូរស័ព្ទ Honor Play Special Edition ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន មាន​តម្លៃ​ 2,499 យ័ន ដែល​គិត​ជា​លុយ​ដុល្លារ​ប្រហែល 366 ដុល្លារ ដែល​ជា​តម្លៃ​មួយ​ស្ថិត​ក្នុង​លំដាប់​ល្អ​បង្គួរ​មួយ ។ សម្រាប់​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​វិញ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ សម្រាប់​ព័ត៌មាន​ច្បាស់​ការណ៍ KHGadgets នឹង​ចុះ​ផ្សាយ​នៅ​ពេល​ខាង​ក្រោយ​ទៀត សូម​អរគុណ ៕
_____________
ប្រភព news.mydrivers.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក