Aug 4, 2018

កាន់តែច្បាស់ហើយ Google Pixel 3XL បង្ហាញសាច់ដុំនៅ Geekbench

អស់​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ​ដែល​យើង​ទទួល​បាន​ព័ត៌មាន​បែកធ្លាយ​តិចតួច​បំផុត​ពី Google អំពី​​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​របស់​ពួកគេ​​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់។ឥឡូវ​នេះ​មន្ទិលសង្ស័យ​​ចាប់​ផ្តើម​ជម្រះ​បន្តិច​ម្តងៗ​ហើយ​ដោយ​ម្សិល​មិញ​​នេះ​យើង​ទទួល​បាន​ព័ត៌មាន​ចុង​ក្រោយ​អំពី​​លក្ខណៈ​សម្បត្តិ​របស់​វា​​នៅ​លើ ​Geekbench។


បើ​តាម​ទិន្នន័យ​បែកធ្លាយ​នេះ​យើង​ឃើញ​ថា Google Pixel 3XL បំពាក់​ដោយ SnapDragon 845 មានរ៉េម4GB ហើយ​អ្វី ដែល​កាន់​តែ​ពិសេស​វា​បាន​ស្គាល់​រសជាតិ​ Android P​(9.0) មុន​គេ​ព្រោះ Google ជាគ្រួសារ Android ស្រាប់។ចំពោះ​ពិន្ទុ ដែល​យើង​ឃើញ​នៅ​លើ Geekbench វា​ទទួល​ពិន្ទុ មិន​សូវ​ខ្ពស់​ប៉ុន្មាន​ទេ​បើ​ប្រៀបធៀប​ជាមួយ​ទូរស័ព្ទ ដទៃ​ដែល​ប្រើ​ឈីប​​Snapdragon 845 ដូចគ្នា។
តែ​ទោះជាយ៉ាងណា​ម៉ាស៊ីន​ដែល​គេ​តេស្ដ​នេះ​អាច​គ្រាន់​តែ​ជា​ម៉ាស៊ីន​ក្នុង​ដំណាក់កាល​សាកល្បង​ប៉ុណ្ណោះ ដូច ច្នេះ​​ម៉ាស៊ីន​ចុង​ក្រោយ​អាច​មាន​កំលាំង​ខ្លាំង​ជាង​ហ្នឹង​ឆ្ងាយ។

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក