Aug 11, 2018

វីដេអូ​បើក​ប្រអប់ Google Pixel 3 XL មាន​កាស​ស្ដាប់​ត្រចៀក​មក​ជាមួយ​ដែរ

ឆ្នាំ​មុនៗ​​ Google មិន​បាន​​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ព្រោះ​​ក្នុង​នា​ជា​ក្រុមហ៊ុន​យក្ស និង​ជា​ម្ចាស់​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ទៀត​នោះ ការ​ចេញ​ទូរស័ព្ទ​ដោយ​ស្ងៀមស្ងាត់​និង​​មិន​ធ្វើ​ទីផ្សារ​ទៅ​តាម​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក​​គឺ​ជា​ជម្រើស​របស់​ក្រុមហ៊ុន​មួយ​នេះ។ តែ​សម្រាប់​ទូរស័ព្ទ Google Pixel ដែល​មាន​កាមេរ៉ា​ល្អ​ និង​អាច​ដំឡើង android បាន​មុន​គេ​ នៅ​ពេល​មាន​ជំនាន់​ android ចេញ​ថ្មី​ម្ដងៗ​នោះ នៅ​​តែ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ស៊េរី Google Pixel ​មាន​អ្នក​ចង់​ប្រើប្រាស់​ដដែល ។ ឥឡូវ​នេះ​យើង​ខ្ញុំ​ទើប​ទទួល​បាន​នូវ​វីដេអូ​បើក​ប្រអប់​មិន​ផ្លូវការ​មួយ ដែល​ប្រិយមិត្ត​អាច​មើល​វា​បាន​នៅ​ពេល​នេះ ៖

Google Pixel 3 XL មាន​អេក្រង់ 1440p+ display ដែល​មាន​ឆក​មក​ជាមួយ យើង​មិន​​ដឹង​ថា​ហេតុអ្វី​បាន​​ជា​ទូរស័ព្ទ Google ធ្វើ​ម៉ូដ​អេក្រង់​តាម iPhone X នោះ​ទេ ឬ​មួយ​ម៉ូដ​នេះ​វា​ពេញ​និយម​ពេក​ទេ​ដឹង តែ​ បើ​តាម​ការ​ស្ទុង​មតិ​ពី​អន្តរជាតិ អ្នក​ប្រើប្រាស់​គេ​មិន​សប្បាយ​ចិត្ត​នឹង​អេក្រង់​ឆក​នោះ​ទេ ។ ដោយ​ប្រើប្រាស់ Snapdragon 845 និង​ Ram ទំហំ 4GB នោះ​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​មិនទាន់​រត់​ស្រួល​ជាមួយ​ហ្គេម 3D ធំៗ​នៅ​ឡើយ​ទេ ទាល់តែ ​Ram ចាប់​ពី 6GB ទើប​ល្អ​សម្រាប់​អ្នក​លេង​ហ្គេម ។

យើង​មិន​ទាន់​ដឹង​ពី​គុណភាព​កាមេរ៉ា​របស់​ Google Pixel 3 XLនៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​ដល់​ចេញ​លក់​ជា​ផ្លូវការ នោះ​ទើប​អាច​យក​មក​តេស្ដ​បាន ។ មួយ​ទៀត​សម្រាប់​ទំហំ​ថ្ម​របស់ Google Pixel 3 XL គឺ​មាន​ដំណឹង​លេច​ឮ​ថា​វា​មាន​ទំហំ​តែ 3430 mAh តែ​ប៉ុណ្ណោះ ដែល​ជា​ទំហំ​មួយ​តូច​នា​ពេល​បច្ចុប្បន្ន​នេះ៕








______________
ប្រភព www.slashleaks.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក