Aug 7, 2018

ទូរស័ព្ទ Google Pixel 3 នឹង​លែង​មាន​ប៊ូតុង ត្រឡប់​ក្រោយ ហូម ដោយ​ជំនួស​មក​វិញ​នូវ​ប៊ូតុង​​ស្រដៀង​ iOS

ប្រព័ន្ធ​ប្រតិបត្តិការ វ ចេញ​នៅ​ថ្ងៃនេះ​ហើយ ! ដែល​​វា​បាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​រុករក ដែល​មាន​មូលដ្ឋាន​លើ​កាយវិការ​ ជា​លើកដំបូង​របស់ Google ។ ដែល​ខុស​ប្លែក​ពី​ជំនាន់​មុនៗ​ដែល​តែងតែ​ឃើញ​មាន​ប៉ូតុង Back ត្រឡប់​ក្រោយ​ និង Home ផ្ទះ មិន​ប្រែប្រួល​នោះ​ទេ ។

សម្រាប់​ទូរស័ព្ទ​ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​មុន​គេ​គឺ Pixel 3 and Pixel 3 XL ដែល​ជា​ទូរស័ព្ទ​ត្រៀម​នឹង​ចេញ​លក់​ដំណាល​គ្នា​និង Android 9 Pie ដែរ ក្នុង​កម្មវិធី​សម្ភោជ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី 4 ខែ​តុលា​ នា​ពេល​ខាងមុខ ហើយ​ប៊ូតុង​ចុច 3 ដែល​តែងតែ​ឃើញ​នោះ​នឹង​បាត់​ស្រមោល​លែង​មាន ។ ព័ត៌មាន​នេះ​បាន​លេច​ឡើង​តាម​រយៈ​បទសម្ភាសន៍ ដោយ​ Android Central ជាមួយ EK Chung អ្នក​គ្រប់គ្រង UX របស់ Google សម្រាប់​ឧបករណ៍​អេឡិចត្រូនិក Android និង Pixel ។
ដោយសារ​តែ​សព្វ​ថ្ងៃ​នេះ​បច្ចេកវិទ្យា AI បញ្ញា​សិប្បនិមិត្ត​កាន់តែ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ទៅៗ និង​រួម​ជាមួយ​ការ​រចនា​ទូរស័ព្ទ​មាន​អេក្រង់​លាត​ពេញ​គែម​ទៀត​នោះ ធ្វើ​ឲ្យ Android ត្រូវ​កែប្រែ​ការ​ចុច​បញ្ជា ដែល​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ​របស់​កម្មវិធី​នានាៗ ។

បច្ចេកវិទ្យា​ទស្សន៍ទាយ ដែល​ហៅថា​ភាសា​កាយវិការ អាច​ដឹង​មុន​ថា​អ្នក​ចុច គាត់​ចង់​ចុច​អ្វី​នោះ ត្រូវ​បាន​យក​ទៅ​ប្រើ​​រួច​ហើយ​សម្រាប់​ទូរស័ព្ទ OnePlus និង Motorola ។  ហើយ​សម្រាប់​អ្នក​ធ្លាប់​ប្រើ​និង​កំពុង​ប្រើប្រាស់​ទូរស័ព្ទ Vivo ក៏​បាន​ដឹង​ពី​វា​ខ្លះ​ហើយៗ ថា យើង​​ដល់​ពេល​ឈប់​ប្រើ​របៀប​ចុច​បញ្ជា​តាម​របៀប​ចាសៗ​ហើយ ៕
_________________
ប្រភព GSMArena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក