Aug 16, 2018

សេវាកម្ម​ផ្ទុក​ឯកសារ Google One ឥឡូវ​មាន​នៅ​អាមេរិក​ហើយ !

ក្រុមហ៊ុន Google កំពុង​ដំណើរការ​សេវាកម្ម​ផ្ទុក​ឯកសារ​ក្នុង​អ៊ីនធឺណិត​ដែល​ហៅថា Google One  របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ ។ អ្នក​ប្រើ​នៅ​ក្នុង​រដ្ឋ​អាមេរិក​ឥឡូវ​នេះ អាច​ជ្រើសរើស​​ដំឡើង​​សេវាកម្ម​ពី Google Drive ដែល​ជា​សេវា​កម្ម​ឥត​គិត​ប្រាក់​ក្នុង​ទំហំ​15GB និង​គិត​ប្រាក់​ផង​នោះ ទៅ​ជា ​Google One ​ដែល​គិត​ប្រាក់ តែ​មាន​តម្លៃ​​​ថោក​ជាង​មុន​ឆ្ងាយ ​ដែល​ជួយ​សម្រួល​និង​ជា​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​បង់​លុយ ឲ្យ​អាច​មាន​លទ្ធភាព​ផ្ទុក​ឯកសារ​​បាន​ច្រើន​ជាង​មុន ។

តម្លៃ​របស់​ Google One គឺ​សឹង​តែ​ថោក​ជាង Google Drive មួយ​ជា​ពីរ ដែល​តារាង​តម្លៃ​ថ្មី​នេះ​អាច​ឲ្យ​លោកអ្នក​ផ្ទុក​ឯកសារ​បាន​ដល់ 100GB អស់​ថ្លៃ​តែ $1.99/ខែ ហើយ​សម្រាប់ 200GB អស់​ថ្លៃ​តែ $2.99/ខែ និង​ទំហំ 2TB (ស្មើ​នឹង 2000GB) អស់​ថ្លៃ​តែ $9.99/ខែ ដែល​ជា​ទំហំ​ពិបាក​ស្វែងរក​ក្នុង​ពេក​បច្ចុប្បន្ន​នេះ ។


គម្រោង​តម្លៃ 2TB (ស្មើ​នឹង 2000GB) អស់​ថ្លៃ​តែ $9.99/ខែ គឺ​ជា​តម្លៃ​ថ្មី​នៃ 1TB ដែល​មាន​តម្លៃ​ដូចគ្នា​កាល​ពី​មុន ។ ហើយ​សម្រាប់​អ្នក​ដែល​កំពុង​ប្រើប្រាស់​គម្រោង 1TB នឹង​ត្រូវ​បន្ថែម​ទំហំ​ដល់ 2TB ដោយ​ស្វ័យប្រវត្តិ នេះ​ពិតជា​ចំណេញ​លុយ​គុណ​នឹង​២​មែនៗ ។

តែ​សម្រាប់​គម្រោង​តម្លៃ​ដែល​លើស​ពី 2TB នោះ​នឹង​ត្រូវ​គិត​ថ្លៃ​ដដែល​ដូច​កាល​នៅ​ប្រើ Google Drive អញ្ចឹង​ដែរ ដែល​មាន​ដូចជា 10TB មាន​តម្លៃ $99.99/ខែ , 20TB មាន​តម្លៃ $199.99/ខែ និង​ 30TB មាន​តម្លៃ $299.99/ខែ ។

ហៅពី​ផ្ដល់​ទំហំ​ផ្ទុក​ក្នុង​តម្លៃ​ដដែល​តែ​បាន​ធំ​ជាង​មុន​នោះ Google One ក៏​ទទួល​បាន​ជំនួយ​ពេញ 24 ម៉ោង​ពី​Google និង​ផលប្រយោជន៍​ដូចជា​ប័ណ្ណ​ទឹក​លុយ​សម្រាប់​ទិញ​កម្មវិធី​ក្នុង Google Play និង​កិច្ចព្រមព្រៀង​លើ​ការ​ស្វែងរក​សណ្ឋាគារ​ក្នុង Google Search ។ គម្រោង​តម្លៃ​នេះ​អាច​ចែករំលែក​ទៅ​កាន់​សមាជិក​គ្រួសារ​ផង​ដែរ សម្រាប់​គម្រោង​តម្លៃ​ប្រែប្រួល​យ៉ាង​ណា​ទៀត​នោះ​សូម​ចូល​ទៅ​កាន់ one.google.com ដើម្បី​ឆែក​មើល​ជា​បន្ត​ទៀត ៕
___________________
ប្រភព one.google.com

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក